​ដោយៈ យោ ធិ​ន​/​កណ្តាល​៖ថ្ងៃទី​២៥ ខែ​កក្ត​ដា ឆ្នាំ​២០២២ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក សែម សុវណ្ណនី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​លោកស្រី​ជា​ភរិយា ព្រមទាំង អស់លោក លោកស្រី ជា​សមាជិក សមាជិការ​ក្រុមការងារ​ចុះ​មូលដ្ឋាន បាន នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ចំបក់ និង​វត្ត​អង្គ​សិម្ពលី ស្ថិតក្នុង​ឃុំ​ពើក និង​សំណេះសំណាល​ជាមួយ​តាជី​យាយជី​និង​ប្រជាពលរដ្ឋ សរុប​ជិត​៥០០​នាក់​។​

​ក្នុងឱកាស​នេះ​លោក សែម សុវណ្ណនី និង​លោកស្រី​ព្រមទាំង​ក្រុមការងារ​ក៏បាន​ចែក​អ​អំណោយ​ជូន​ប្រជាពលរដ្ឋ ចូលរួម និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​និង​ថវិកា​សម្រាប់​កសាង​វត្ត សរុប​៩.២៣០.០០០​រៀល ។​ចំណែក​សម្រាប់​វត្ត​អង្គ​សិម្ពលី បច្ច័យ​ប្រគេន​ព្រះសង្ឃ​និង​កសាង​វត្ត និង​ថវិកា​ឧបត្ថម្ភ​កម្លាំង​បួន​ប្រភេទ សរុប ១០.៣៥០.០០០​រៀល និង​៣.០២០​ដុល្លារ​៕​.mara