​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាសែត The Sun បាន​រាយការណ៍​ថា គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ គ្រោង​នឹង​ហោះ​ទៅកាន់​អង់គ្លេស​ដើម្បី​ប្រាប់ Manchester United ថា​គាត់​ចង់​ចាកចេញ​ភ្លាមៗ​។ តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ ៣៧ ឆ្នាំ​រូប​នេះ​គ្រោង​នឹង​ពិភាក្សា “​តឹងសរសៃក​” ជាមួយ​បិសាច​ក្រហម បន្ទាប់​ពី​អវត្តមាន​ការប្រកួត​មុន​បើក​រដូវ​កាល​របស់​ក្លឹប​ទៅកាន់​ប្រទេស​ថៃ​និង​អូស្ត្រាលី​ដោយសារ “​ហេតុផល​គ្រួសារ​”​។​

​ទន្ទឹមនឹងនេះ កាសែត The Guardian បានសរសេរថា ការផ្ទេរ​របស់ Chelsea សម្រាប់​ខ្សែការពារ​កណ្តាល Sevilla កីឡាករ ចូល ឃុន​ដេ (Jules Kounde) គឺ​ស្ថិតក្នុង​”​គ្រោះ​​ថ្នាក់​នៃ​ការដួលរលំ​” ។ កាសែត​នេះ​និយាយថា Barcelona កំពុង​បដិសេធ​មិន​ព្រម​បញ្ចប់​ការតាមប្រមាញ់​ខ្សែការពា​រវ័យ ២៣ ឆ្នាំ​រូប​នេះ ហើយ​មាន “​សុទិដ្ឋិនិយម​កាន់តែ​ខ្លាំង​ឡើង​” ថា​ពួកគេ​អាច​ទិញ​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​បាន​។​

​នៅក្នុង​ព័ត៌មាន​ទាក់ទង​នឹង​ក្លិប​តោ​ខៀវ​ដដែល កាសែត Metro បាន​រាយការណ៍​តាមរយៈ Foot Mercato ថា​ក្លិប​បាន​ផ្តល់​ជូន​ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ ធី​ម៉ូ វើន័​រ (Timo Werner) វ័យ ២៦ ឆ្នាំ​ទៅ​ក្លិប RB Leipzig ដើម្បី​ផ្តួល Paris St Germain ក្នុង​ការចុះហត្ថលេខា​លើ​ខ្សែការពារ​បារាំង ន័រ​ឌី មូ​គីឡេ (Nordi Mukiele) អាយុ ២៤ ឆ្នាំ​ពី​ក្លឹប​នៅ​ក្របខ័ណ្ឌ Bundesliga ។​

​ហើយ​ក្រុម​ញញួរ​ធំ West Ham ឯណេះ​វិញ​ត្រូវបាន​រាយការណ៍​ថា​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ Sassuolo ចាន​លូ​កា ស្កា​ម៉ា​កា (Gianluca Scamacca) ។ យោង​តាម​កាសែត The Guardian កីឡាក​រវ័យ ២៣ ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ពិនិត្យ​សុខភាព​ដើម្បី​បញ្ចប់​ការផ្ទេរ​តម្លៃ ៣៥,៥ លាន​ផោន​៕

​លេច​ឮ​ថា​រ៉ូ​ណាល់ដូ​ចង់​ចេញពី Man U ភ្លាមៗ​