ដោយ: ប.ជ័យ / បន្ទាយមានជ័យ: អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិល័យជំនាញ ៣១ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ បានអញ្ជើញចូលរួមក្នុងការប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនេះ ដើម្បីស្តាប់ការណែនាំរបស់ក្រុមការងារសវនករ ដែលបានចុះមកធ្វើសវនកម្ម នៅក្នុងស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕/V