ក្រសួងសុខាភិបាល ហាម​ផលិតផល​របស់​ហ្វេ​ស​ប៊ុ​ក សុខភាព​បៃតង ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​

1153
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ដើម្បី​ជៀស​រៀង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ឱសថ​សម្រក​ទម្ងន់ ឱសថ​ព្យាបាល​ជំងឺ សន្លាក់ និង ឱសថ​ដទៃទៀត ពិសេស ឱសថ​សម្រក​ទម្ងន់​ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​ឈ្មោះ OSTO ដែល​ពុំបាន​ត្រួតពិនិត្យ និង​ពុំ​ចុះ​បញ្ជិកា ហើយ​ផ្សព្វផ្សាយ​តាមរយៈ​គណនី​ឈ្មោះ សុខភាព​បៃតង ។​

​ ​នេះ​បើតាម​សេចក្តីប្រកាស​ជូនដំណឹង​ជា​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។​

​សេចក្តីប្រកាស​ដដែល​បាន​បន្ថែមថា ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនេយ្យ​សុខភាព​បៃតង បញ្ឈប់​ជាបន្ទាន់ នូវ​ការ​នាំចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ ពី​ឱសថ​សម្រក​ទម្ងន់ និង​សន្លាក់​ដែលមាន​ឈ្មោះ​ដូច​ខាងលើនេះ ។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​គណនី​ឈ្មោះ សុខភាព​បៃតង ដែល​បាន​នាំចូល​ផ្សព្វផ្សាយ​លក់ ឬ​ចែកចាយ​ឱសថ​សម្រក​ទម្ងន់ ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ​OSTO ទៅតាម​ច្បាប់​ស្ដីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ឱសថ​ជា​ធរមាន ។​

​ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ឈ្មោះ Caroline Capsule, Caroline Coffee និង​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ​OSTO សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕ Kh

 


ទីតាំងផ្សាយពាណិជ្ជកម្ម