ដោយៈប.ជ័យ / បន្ទាយមានជ័យ៖លោកស្នងការរងទទួលផែននគរបាល ការពារព្រំដែនគោគ ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោគពេញមួយថ្ងៃនៅថ្ងៃទី២៦ខែកក្កដា បានដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យតាមអង្គភាពវរសេនាតូចទាំង៤និង តាមបណ្ដាប៉ុស្ដិ៍ព្រំដែនទាំង៣២ប៉ុស្តិ៍ ។នៅទីនោះលោកបានដាក់បទបញ្ជាដល់កងកម្លាំងត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជា ពលករខ្មែរនិងបរទេសលួចឆ្លងដែនខុសច្បាប់ បទល្មើសរត់ពន្ធ រួមទាំង រថយន្តចង្កូតស្តាំថ្មី បទល្មើសគ្រឿងញៀនជាដើម ។
ទន្ទឹមនេះលោកឧត្តមសេនីយ៍ អ៊ុំ សុផល ក៏បានណែនាំដល់កងកម្លាំងត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយកងកម្លាំងរបស់ថៃ៕សរន
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែននគរបាលការពារព្រំដែនគោគពេញមួយថ្ងៃនៅថ្ងៃទី២៦ខែកក្កដា បានដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យតាមអង្គភាពវរសេនាតូចទាំង៤និង តាមបណ្ដាប៉ុស្ដិ៍ព្រំដែនទាំង៣២ប៉ុស្តិ៍(រូបថត ប.ជ័យ)