ឆ្នាំជូត
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរឆ្លងចូលខែសីហាខាងមុខនេះដួងរាសីបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីៗតែងចម្រើនលូនលាស់ឈានទៅមុខជានិច្ច។ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើស និងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងប្រាក់កាសបានពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅមកវិញគាប់ប្រសើរ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។
ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំខាល
រាសីស្រុតចុះ។ទាំងស្ត្រីបុរសដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយរាល់ការធ្វើអ្វីមួយគឺងាយទទួលរងផលប់ះពាល់មកវិញជាងសព្វមួយដង។ថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយ។ការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារ និងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងផ្ទះសម្បែងងាយកើតរឿងរាវចម្រូងចម្រាសផងដែរ លោក អ្នក គប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ថ្ងៃនេះទោះធ្វើអ្វីឬទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវជានិច្ច។ចំពោះកិច្ចការងារផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងការងារពីព្រោះថាផលល្អនោះមានចំពោះមុខច្រើន។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំមមី
រាសីស្រុតចុះ។ការរស់នៅបើមានបញ្ហាលោកអ្នកត្រូវពុះពារទើបរឿងដែលអាក្រក់នឹងប្រែមកល្អវិញ។
ថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ឬធំដុំពេកឡើយពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរតែងជួបនូវរឿងទុក្ខកង្វល់ច្រើនព្រោះតែការជួញទីជិតឆ្ងាយពុំហុចផ្លែផ្កាដូចជាទីគាប់ចិត្តប៉ុន្មានទេ។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។ការប្រកបការងារមិនត្រូវសម្រេចចិត្តអ្វីមួយតក់ក្រហល់ឡើយពីព្រោះថាងាយ ទទួលរងផលប៉ះពាល់ណាស់គប្បីប្រុងប្រយ័ត្នជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។អំឡុងពេលនេះលោកអ្នកមិនត្រូវគិតបញ្ហាមិនទាន់មកដល់ទេពីព្រោះថានាំកើតទុក្ខកង្វល់ ហើយជះផលមិនល្អដល់សុខភាពវិញ។ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និង កំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារដែលសេសសល់ពីមុនមកចេញឱ្យអស់ពីព្រោះថាតែងទទួលលទ្ធផលគ្រាន់គាប់ប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទាំង ស្ត្រី បុរស បើលោកអ្នកមានដំណើរចេញក្រៅផ្ទះត្រូវចេះស្វាគមន៍រាក់ទាក់អ្នកដទៃទើបទទួលផលប្រយោជន៍អ្វីមួយមកវិញ។ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីត្រូវខិតខំពុះពារការងារធំៗបន្តិចទើបចៅហ្វាយនាយមើលឃើញ ហើយអាចប្រគល់តំណែងអ្វីឱ្យធ្វើក្រែងសុខស្រួលខ្លួនជាងរាល់ថ្ងៃនេះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចង់ធ្វើជំនួញថ្មីៗត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចេះអត់ឱនឱ្យគ្នានិងមិនត្រូវប្រកែប្រកាន់ច្រើនទើបប្រសើរ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការដែលលោកអ្នកត្រូវធ្វើដំណើរឆ្ងាយឡើយ។ការប្រកបការងារបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសម្បកក្រៅ ប៉ុន្តែខាងក្នុងដូចផ្លែល្វាទុំចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕