​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​ពិភពលោក​ម្តងទៀត​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​ដោយ​ព្រមាន​ថា​ហានិភ័យ​​នៃ​ការធ្លាក់​ចុះ​សេដ្ឋ​កិច្ចោ​យ​សារ​អតិផរណា​ខ្ពស់​និង​សង្គ្រាម​អ៊ុយ​ក្រែន​កំពុង​ក្លាយជា​ការពិត ហើយ​អាច​រុញ​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ធ្លាក់​ដល់​កម្រិត​នៃ​វិបត្តិ​សេដ្ឋកិច្ច ប្រសិនបើ​មិន​មាន​ការត្រួតពិនិត្យ​។​

​អង្គការ IMF បាន​និយាយ​នៅក្នុង​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​ថ្មី​ចុងក្រោយ​របស់​ខ្លួន​ថា កំណើន GDP​ពិតប្រាកដ​របស់​សក​ល​លោក​នឹង​ថយ​ចុះ​មក​នៅត្រឹម ៣,២ ភាគរយ​ក្នុង​ឆ្នាំ ២០២២​ពី​ការ​​ព្យាករណ៍ ៣,៦ ភាគរយ​ដែល​ចេញ​ផ្សាយ​ក្នុង​ខែ​មេសា​។ អង្គការ​បាន​បន្ថែមថា GDP របស់​ពិភពលោក​ពិត​ណាស់​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ពីរ​ដោយសារ​តែ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ចិន​និង​រុស្ស៊ី​។​

​អង្គការ​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​ឆ្នាំ ២០២៣ របស់​ខ្លួន​មក​នៅត្រឹម ២,៩ ភាគរយ​ពី​ការប៉ាន់ស្មាន​ខែមេសា ៣,៦ ភាគរយ​ដោយ​លើកឡើង​ពី​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​រូបិយវត្ថុ​ដែល​​កាន់តែ​តឹងតែង​ទៅ​។​

​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ ២០២១ គឺ ៦,១ ភាគរយ បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​បំផ្លាញ​ទិន្នផល​សកល​នៅ​ឆ្នាំ ២០២០ ជាមួយ​នឹង​ការធ្លាក់ចុះ ៣,១ ភាគរយ​។​

​ប្រធាន​សេដ្ឋវិទូ​របស់ IMF លោក ព្យែរ​-​អូ​លី​វី​យ៉េ គូ​រី​ន​ឆា​ស (Pierre-Olivier Gourinchas) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ទស្សនវិស័យ​គឺ​ងងឹតសូន្យ​សុង​ចាប់តាំងពី​ខែ​មេសា​មក​។ ពិភពលោក​ឆាប់ៗ​នេះ​អាច​នឹង​ឈាន​ដល់​មាត់ជ្រោះ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ពោលគឺ​ទើបតែ​ងើប​បាន​ពីរ​ឆ្នាំ​បន្ទាប់​ពី​វិបត្តិ​ចុងក្រោយ​”​។​

​លោក​បាន​បន្ថែមថា “​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​បី​របស់​ពិភពលោក គឺ សហរដ្ឋ​អាម៉េរិក ចិន និង​តំបន់​ចាយ​លុយ​អឺរ៉ូ កំពុង​ជាប់​គាំង​រួមជាមួយ​នឹង​ផលវិបាក​សំខាន់ៗ​ជាច្រើន​ទៀត​​សម្រាប់​ទស្សនវិស័យ​ស​កល​”៕

​កំណើន GDP ពិតប្រាកដ​របស់​សក​ល​លោក​នឹង​ថយ​ចុះ​មក​នៅត្រឹម ៣,២ ភាគរយ​ក្នុង​ឆ្នាំ ២០២២

FILE PHOTO: Ships and shipping containers are pictured at the port of Long Beach in Long Beach, California, U.S., January 30, 2019. REUTERS/Mike Blake/File Photo