​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​បាន​អញ្ជើញ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ភីង ជា​ផ្លូវការ​អោយ​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្រុម​​ប្រទេស G20 នៅ​កោះ​បាលី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ បើ​ទោះបីជា​គេ​មិន​ច្បាស់​ថា​តើ​លោក​នឹង​ចូលរួម​ដោយ​ផ្ទាល់​ឬ​យ៉ាងណាក៏ដោយ​។​

​ការអញ្ជើញ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉េកាំង ជា​កន្លែង​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ជាច្រើន​ចាប់ពី​ពាណិជ្ជកម្ម​រហូតដល់​កិច្ចសហប្រតិបត្តិកា​រដែ​ន​សមុទ្រ​។​

​ទូរទស្សន៍​រដ្ឋ​របស់​ចិន CCTV​បាន​និយាយថា “​លោក​ប្រធានាធិបតី​ស៊ី​បាន​ថ្លែងអំណរគុណ​និង​ជូនពរ​ឱ្យ​ទទួលបាន​ជោគជ័យ​ពេញលេញ​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​”​។ ជំនួប​កំពូល​នេះ​នឹង​ធ្វើឡើង​នៅ​កោះ​រមណីយដ្ឋាន​របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា​។​

​លោក​ស៊ី​មិន​បាន​ចាកចេញ​ពី​ប្រទេស​ចិន​តាំងពី​ខែ​មករា​ឆ្នាំ​២០២០ ដោយសារតែ​ការ​ផ្ទុះឡើង​នៃ​កូវី​ដ​១៩ ដោយ​ជ្រើសរើស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​តាមរយៈ​វីដេអូ​ជំនួស​វិញ​។​គេ​ក៏​មិន​ច្បាស់​ដែរ​ថា​​តើ​លោក​នឹង​ចូលរួម​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​បាងកក ភ្លាមៗ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល G20 ដែរ​ឬ​យ៉ាងណា​នោះ​ទេ​៕

​លោក​វី​ដូ​ដូ​និង​លោក​ស៊ី​ជួប​គ្នា​ន​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ