ដោយ:ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា មានអ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ចំនួន ២០នាក់  (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៤នាក់ និងអ្នក​ស្លាប់ថ្មី គ្មាន ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ២០នាក់ ក្នុងនោះ​ ១៣នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅ​ក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន។

បើគិតចាប់ពីថ្ងៃទី៨ ឧសភា មកដល់ថ្ងៃទី២៧ មិថុនា គឺមានរយ:ពេល ៥១ថ្ងៃជាប់គ្នា ដែលគ្មានអ្នក​ឆ្លងជំងឺកូវីដ -១៩ ថ្មី ។ ប៉ុន្តែចាប់ពីថ្ងៃទី២៨ មិថុនា​ ដល់ថ្ងៃទី២៦ កក្កដា គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ជាថ្មី​ឡើងវិញ ចំនួន ៣៩១ នាក់ ហើយជាសះស្បើយ ចំនួន ២៣២ នាក់​ ។

គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៦.៦៥១ នាក់ , អ្នកជាសះស្បើយ ១៣៣.៤៣៥ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់។ ករណីឆ្លងសហគមន៍សរុប ១៤.៨៤២ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២២៥ នាក់។

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖