​ដោយ​: សុខុម / ស្ទឹងត្រែងៈ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដល់ សត្វ​គោ ក្របី នៅក្នុង​ភូមិសាស្ត្រ​មូលដ្ឋាន​ទូទាំង​ខេត្ត ដែលមាន​ចំនួន ៦៨.៦៥២ ក្បាល ដើម្បី​ការពារ​ជំងឺ ។​

​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឱ្យដឹងថាៈ ក្នុង​ចំនួន​សត្វ​គោក្របី ៦៨.៦៥២ ក្បាល នៅ​ទូទាំង​ខេត្ត​នេះ ក្នុងនោះ​មាន​សត្វ​គោ ចំនួន ៣១. ៣០២ ក្បាល និង​ក្របី​ចំនួន ៣៧ .៣៥០ ក្បាល​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​និយាយ​បន្ថែមថាៈ យើង​អាច​ចាក់​វ៉ាក់សាំង​ដល់ គោក្របី ក្នុង​រង្វង់​បាន​ប្រហែល ៨០ ភាគរយ​។ ចំពោះ​វ៉ាក់សាំង​សម្រាប់​ដើរ​ចាក់ ដល់​សត្វ​គោ ក្របី​របស់​កសិក រ​នៅតាម​ភូមិ​ស្រុក​នោះ គឺជា​ប្រភេទ​វ៉ាក់សាំង ការពារ​ជំងឺសា​ទឹក ជំងឺ​អុតក្តាម និង​ជំងឺ​ដុំ​ពក​៕/V​