​ក្រោយ​សាកសួរ​រកឃើញ​នារី​ស៊ីឈ្នួល​ពរ​ពោះ​៣៣​នាក់​និង​ឃាត់ខ្លួន​មេខ្យល់​៥​នាក់​

1368
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ប្រតិបត្តិការ​ពីរ​ថ្ងៃ​ក្នុងការ​បង្ក្រាប​ករណី​ស្ត្រី​ស៊ីឈ្នួល​ពរ​ពោះ​ជំនួស​ក្រោយពី​សាកសួរ​កម្លាំងចម្រុះ​បាន​រកឃើញ​ជនរងគ្រោះ​ចំនួន​៣៣​នាក់​។​ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ជា​មេខ្យល់​ហើយ​ទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ត្រៀម​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បញ្ជូនទៅ​តុលាការ ។​

​ក្រុម​នារី​រងគ្រោះ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨​ថា រាល់ថ្ងៃ​ធ្វើការ​នៅ​រោច​ក្រ បន្ទាប់មក​ក៏មាន​មិត្តភក្តិ​បបួល ដោយនិយាយ​ថា​បាន​លុយ​ច្រើន​។ រហូតដល់​១​ម៉ឺន​ដុល្លារ ពេល​គិតៗ​ទៅ ក៏​យល់ព្រម ពេលនោះ មិត្តភក្តិ​ក៏បាន​ឱ្យ​ម៉ូតូឌុប ឌុប​យកទៅ​បុរី​វិមាន​ភ្នំពេញ​តែម្ដង​។​

​ក្រុម​នារី​រងគ្រោះ​បាន​បន្ត​ឱ្យដឹងទៀតថា ពេល​រូបនាង​បានសម្រេច​ចិត្ត​ធ្វើ​ការងារ​ស៊ីឈ្នួល​ពពោះ​នេះ ពេល​នោះគេ​ក៏បាន​នាំទៅ​មន្ទី​ពេទ្យ ដើម្បី​បាញ់​មេជី​វិត​ចូល​ដោយបាន​ឈ្នួល​ក្នុងតម្លៃ ពពោះ​កូន​ម្នាក់​បាន​ចំនួន​១​ម៉ឺន​ដុល្លារ គិត​ចាប់ពី​ខែ​ដំបូង​ឱ្យចំ​នួន​៥០០​ដុល្លារ​។​ខែ​បន្ទាប់​៣០០​ដុល្លារ រហូតដល់​កើត ទើប​ទទួលបាន​ចំនួន​៦.០០០​ដុល្លារ​បន្ថែមទៀត​។​

​ក្រោយពេល​ចប់​ប្រតិ​ប​ត្ត​ការណ៍​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ឃាត់ខ្លួន​មនុស្ស​ចំនួន​៤៥​នាក់ (​ក្មេង​២​នាក់​) ប្រុស​២​នាក់​(​ប្រុស​ជនជាតិ​ចិន​ម្នាក់​) ។​ក្នុងនោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​មាន​ចំនួន​៣៣​នាក់​។​ចំណែក​មនុស្ស​ផ្សេងទៀត​ដែល​មិន​ពាក់ព័ន្ធ​ត្រូវ​នគរបាល​ឱ្យ​ត្រឡប់​ទៅវិញ​។​

​សូម​រំលឹកថា​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​សហការ​ជាមួយ​កម្លាំង​នគរបាល កម្លាំង​អាវុធ​ហ្ថ​ត កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ និង​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​ករណី​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន​។ ជាមួយ​នោះ​បទ​ធ្វើ​អន្តរការី​នៃ​អំពើ ពពោះ​ជំនួស​ឃាត់ខ្លួន​នារី​រងគ្រោះ​ចំនួន​៣៣ នាក់ និង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់ ក្នុងនោះ​ប្រុស​ម្នាក់​ជនជាតិ​ចិន​។

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​វីឡា​លេខ​២A ផ្លូវ​៣៤៨ និង​ផ្ទះ​វិឡា​លេខ​៩A ផ្លូវ​៣៤៨ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​ក្នុង​ប្រតិបត្តិការ​នេះ ផ្ទះ​ទី​១ ផ្ទះ​ផ្ទះ​លេខ​២A ផ្លូវ​៣៤៨ ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៥​នាក់ ប្រុស​២​នាក់ ដែល​បុរស​ម្នាក់ ឈ្មោះ LlU QlANG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ជនជាតិ​ចិន​) ។​

​រថយន្ត​១​គ្រឿង​ម៉ាក់​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូ​ហុងដា today ពណ៌​ខ្មៅ ១​គ្រឿង និង​ផ្ទះ​ទី​២ ផ្ទះ​លេខ​៩A ផ្លូវ​៣៤៨ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​១៨​នាក់ រួមទាំង​ក្មេង​២​នាក់ និង​រថយន្ត​១​គ្រឿង​ម៉ាក់​Lexus 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២C-៨៨៦៣​។ ថែមទាំង​ដកហូត​ឯកសារ​មួយចំនួន រួមមាន លិខិតឆ្លងដែន​មួយចំនួន និង​ឯកសារ​ពាក់ព័ន្ធ​។​

​បច្ចុប្បន្ន​ស្ត្រី​ពពោះ​ជំនួស​ចំនួន​៣៣​នាក់ ត្រូវបាន​ប​ញ្ជួ​ន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។​ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​ប្រុស​ស្រី​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​

​ក្រោយ​សាកសួរ​រកឃើញ​នារី​ស៊ីឈ្នួល​ពរ​ពោះ​៣៣​នាក់​និង​ឃាត់ខ្លួន​មេខ្យល់​៥​នាក់​