ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ​២០២២ ថា ខេត្តកំពង់ស្ពឺ និង កណ្តាលទាក់ទាញគម្រោងវិនិយោគមួយខេត្តមួយ ជាមួយនឹងគម្រោងវិនិយោគសរុប ជាង ១៤ លានដុល្លារ ។​

ប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគនេះ ផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋសរុបជាង ៣.៦០០ នាក់ ។ 

ប្រភពដដែលបានបន្តថា គម្រោងទីមួយ គឺរបស់ក្រុមហ៊ុន  MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ប្រភពដដែលបានបន្តថា គម្រោងទី២ គឺរបស់ក្រុមហ៊ុន  BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង៕/PC