ដោយ៖តារារិទ្ធ(ភ្នំពេញ) រាជរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណ ង់ជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ។

យោងតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋាន អង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២២ សមាសភាពក្រុមការងារតម្រង់ទិសនេះមានចំនួន១៣រូបដឹកនាំដោយលោកឧប នាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ជាប្រធាននិងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈព្រមទាំងលោក ទៀ សីហា អភិបាលខេត្តសៀមរាបជាអនុប្រធាននិងលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអនុប្រធានអចិ ន្រ្តៃយ៍ហើយក្រៅពីនោះជាសមាជិក ៕