ក្រសួងសុខាភិបាល ច្រានចោល​ព័ត៌មាន​មិន​ពិត ករណី​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ នៅ​ខេត្តសៀមរាប មាន​កើត​ជំងឺ​អុត​ស្វា​
​ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​មួយ ដែល​ចុះហត្ថលេខា ដោយ​លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែកក្កដា នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​ថា មាន​ស្ត្រីមាន​ផ្ទៃពោះ​ម្នាក់ នៅ​ខេត្តសៀមរាប មាន​កើត​ជំងឺ​អុត​ស្វា ។​