កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​សម្ពាធ​ទាប ក្នុង​តំបន់ នៅពេល​ថ្ងៃ និង​សម្ពាធ​ទាប រុញ​មកពី​វៀតណាម នៅពេល​យប់​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ពេល​ថ្ងៃ ស្ថិតក្រោម​ឥទ្ធិពល សម្ពាធ​ទាប​ខ្សោយ នាំឱ្យមាន​ភ្លៀង ធ្លាក់​ពី​តិច​ទៅ​ច្រើន ដែលជា​ភ្លៀង​កកើត នៅក្នុង​តំបន់ មិន​រាយប៉ាយ​ស្មើ ដល់ពេល​យប់ ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​មួយ រុញ​មកពី​ភាគ​អាគ្នេយ៍ នៃ​ទីក្រុង​ហូជីមិញ ។ ចំពោះ​វិ​សម្ពាធ​មួយ ដែល​កើតមាន​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត ឆ្ងាយ​ពី​ប្រទេស​ហ្វីលីពីន អាច​វិ​វត្ត​ទៅជា​ព្យុះ តែ​មិន​ដើរចូល ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​។​