ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងរយៈពេល ៣ ខែ នៃឆ្នាំ ២០២២ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់នៃអង្គការសម្ព័ន្ធមិត្តសត្វ ព្រៃកម្ពុជា បានជួយសង្គ្រោះសត្វជាង ៥៦០ ក្បាល ។
ប្រភពដដែលបានអះអាងថា នៅក្នុងរយៈពេលនេះ អ្នកអភិរក្ស បានធ្វើ ប្រតិបត្តិការរាប់រយករណី ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ នៅក្នុងនោះបានជួយសង្គ្រោះ និង រឹបអូស ឬទៅទទួលសត្វ នូវសត្វរស់ជាង ៥៦០ក្បាល និងដោះលែងសត្វបាន ជាង ១៥០ក្បាល ឱ្យចូល ទៅ ក្នុង ព្រៃវិញ ។
ប្រភពដដែលបានបន្តថា ចំនួនសត្វដែលត្រូវបានជួយសង្គ្រោះច្រើនជាងគេគឺសត្វអណ្តើកដែលក្នុងនោះមាន ៩៨ក្បាលត្រូវបានជួយសង្គ្រោះនិង២០ក្បាលត្រូវបានដោះលែង៕