ភ្នំពេញ៖ថ្មីៗនេះ រថយន្តអគ្គីសនី Hongqi E-QM5 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ម៉ូឌែលរថយន្តអគ្គីសនីនេះ អាចសន្សំសំចៃថាមពលបាន ១០០% និងមិនប៉ះពាល់ដល់បរិស្ថាន ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់វា។
ម៉ូឌែលរថយន្តប្រភេទនេះ ត្រូវបានគេរចនាឡើងក្នុងល្បឿន ៤៣១ គីឡូម៉ែត្រ និង បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿនបំផុត ដោយធ្វើការសាកថ្មរយៈពេល ១០ នាទី អាចធ្វើដំណើរបានចម្ងាយ ១០០ គីឡូម៉ែត្រ។ សម្រាប់ការសាកថ្មពី ២០% ទៅ ៨០% វាត្រូវការពេលតែ ៣០នាទីប៉ុណ្ណោះ។ដូច្នេះរាល់ដំណើរកម្សាន្តផ្សេងៗ អាចត្រូវដោះស្រាយបានយ៉ាងងាយស្រួល។
លើសពីនេះ ដើម្បីផ្ដល់ឲ្យអតិថិជននូវការសាកល្បងនិងសេវាកម្មកាន់តែប្រសើរក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញមួយនេះបានប្រារព្ធព្រឹត្តិការណ៍សាកល្បងដ៏ធំនៅសាលតាំងពិព័រណ៍ Hongqi ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សជាច្រើនបានចូលរួមសាកល្បងរថយន្តប្រភេទថ្មីនេះ។
មានអតិថិជនជាច្រើនបានមកសាលតាំងពិព័រណ៍រថយន្ត Hongqi ដើម្បីធ្វើការជិះសាកល្បង ហើយភាគច្រើននៃអ្នកចូលរួម គឺជាអតិថិជនក្នុងស្រុក។ ពួកគេបានទទួលយកនូវបទពិសោធន៍ជាមួយរថយន្តថ្មីនេះដោយពួកគេជាច្រើនបានចាប់អារម្មណ៍លើការរចនានិងការសម្តែងដ៏ប្លែករបស់វាហើយអតិថិជនមួយចំនួនទៀតបាននិយាយត្រង់ៗថា «រថយន្តនេះស្អាតណាស់»។
អ្នកចូលរួមដែលធ្វើការសាកល្បងលើរថយន្តមិនចង់បញ្ឈប់នោះទេហើយបានបង្ហាញការចាប់អារម្មណ៍របស់ពួកគេជាខ្លាំង។អតិថិជនមួយចំនួនទៀតបានធ្វើការកក់រថយន្តស៊េរីថ្មីនេះ នៅនឹងកន្លែងសាកផ្ទាល់ ដើម្បីក្លាយជាអតិថិជនកម្ពុជាដំបូងគេ។
ទន្ទឹមនឹងនេះ រថយន្តអគ្គីសនី Hongqi E-QM5 ត្រូវបានរចនាឡើងនូវរាងថ្មីស្រឡាង ផ្ទៃខាងមុខមានលក្ខណៈប្លែកពីគេ ហើយត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។អំពូល LED ក៏ត្រូវបានបង្កើតឡើងដោយមានលក្ខណៈទន់ភ្លន់ និង សិល្បៈផងដែរ។ ក្បាំងខាងមុខត្រូវបានរចនាឡើងជាពិសេសដោយអមជាមួយនឹងអំពូលនៅសងខាង។ ហើយ LOGO ក៏ស្ថិតក្នុងចំណោមធាតុផ្សំនៃការរចនាផងដែរ។
រថយន្តអគ្គីសនី Hongqi E-QM5 មើលមួយភ្លេចអាចដឹងថា វាពិតជាអស្ចារ្យ និងល្អប្រណិត។ វាត្រូវបានបំពាក់ដោយបន្ទះឧបករណ៍ LCD ពេញលេញ និងអេក្រង់បញ្ជាចំកណ្តាលដ៏ធំ។ ផ្នែកខាងមុខអាចដំណើរការបាននៅលើអេក្រង់ដែលមានភាពងាយស្រួល និងប្រកបដោយបច្ចេកវិទ្យា។រូបរាងនៃប្រអប់ដាក់លេខអេឡិចត្រូនិច ក៏ស្របនឹងរថយន្ត Hongqi H5 ដែលរំលេចនូវការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។
ផ្នែកខាងក្រោយបានរចនាឡើងដោយមានកៅអីពីរជាមួយនឹងសោពហុមុខងារ និងមានប្រដាប់ដាក់កែវនៅលើបង្កាន់ដៃដែលធ្វើឲ្យអ្នកជិះកាន់តែមានផាសុកភាព។ ទីធ្លាខាងក្នុងមានទំហំធំ ដែលមានភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារ។
ក្នុងរយៈពេលប៉ុន្មានឆ្មាំថ្មីៗនេះប្រទេសកម្ពុជាកំពុងជំរុញនិងលើកទឹកចិត្តជានិច្ចនូវរថយន្តថាមពលថ្មីដែលធ្វើឲ្យរថយន្តអគ្គិសនីបានចូលមកក្នុងចក្ខុវិស័យបន្តិចម្តងៗ។ ក្នុងនាមជាភ្នាក់ងារទូទៅរបស់ក្រុមហ៊ុន Hongqi Automobile នៅកម្ពុជា ក្រុមហ៊ុន MING YANG GUOJI បានដាក់ចេញនូវសេវាកម្មគុណភាពខ្ពស់ និងគោលការណ៍ទិញរថយន្តសម្រាប់អតិថិជន ដែលធ្វើប្រជាជនខ្មែរអស់កង្វល់រឿងរថយន្តទៀតហើយ។
ម្យ៉ាងវិញទៀត ចំពោះការជាវរថយន្ត Hongqi អតិថិជនអាចរីករាយជាមួយនឹងការធានារថយន្តពី ៥ ឆ្នាំ និងការធានាថាមពលថ្មរយៈពេល ៨ ឆ្នាំ។ ដូច្នេះការធានារថយន្តបន្ទាប់ពីការលក់ និងការធានាត្រូវបានចាក់គ្រឹះដ៏រឹងមាំសម្រាប់អតិថិជនក្នុងការប្រើប្រាស់រថយន្តកាន់តែមានសុវត្ថិភាពនាពេលអនាគត៕
លេខទូរស័ព្ទទំនាក់ទំនង៖ 012324954
ទំនាក់ទំនង តេឡេក្រាម៖