​ដោយៈ​សុផល​/​ភ្នំពេញ​៖ថ្មីៗ​នេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ត្រូវបាន​ទទួលស្គាល់​ជា​សាលា​អន្តរជាតិ​ស្តង់ដា​ខេ​ម​ប្រី​ឌ (Cambridge)​ដោយ​គណៈកម្មការ​ប្រ​ឡ​ង​អន្តរជាតិ​ខេ​ម​ប្រី​ឌ នៃ​ចក្រភព​អង់គ្លេស ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២២-២០២៣ ខាងមុខនេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល នឹង​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​បឋមសិក្សា និង​មធ្យមសិក្សា​ស្តង់ដា ខេ​ម​ប្រី​ឌ ដោយ​ដាក់បញ្ចូល​បន្ថែម​ទៅលើ​កម្មវិធីសិក្សា​អន្តរជាតិ​ដែលមាន​ស្រាប់​ដូចជា International Montessori Council (IMC), International Early Years Curriculum (IEYC), International Primary Curriculum (IPC)​។​

​សូមបញ្ជាក់​ផងដែរ​ថា សិស្ស​បញ្ចប់​ការសិក្សា​កម្មវិធី​អន្តរជាតិ​ស្តង់ដា​ខេ​ម​ប្រី​ឌ ពី​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​លអាច​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​បាន​ដោយមាន​ការទទួលស្គាល់​ជាង​១៦០​ប្រទេស​ទូទាំង​សកលលោក មានដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី កាណាដា អាលឺម៉ង់​និង​ប្រទេស​ដ៏​ទៃ​ជាច្រើន​ទៀត​។​

​សម្រាប់​កម្មវិធីសិក្សា​ភាសាជាតិ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល អនុវត្ត​ទាំងស្រុង​តាម​កម្មវិធីសិក្សា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។​សិស្សានុសិស្ស​រៀន​នៅ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល មាន​សិទ្ធិ​ចូលរួម ប្រឡង​យក​សញ្ញាបត្រ​ថ្នាក់ជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល កំពុងផ្ដល់​ការសិក្សា​ភាសា​ចិន​បន្ថែម​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត​ថ្នាក់​។ សម្រាប់​កម្មវិធីសិក្សា​ភាសា​ចិន​សាលា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ស្ថាប័ន​អប់រំ​ភាសា​ចិន​Dandelion ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ តាមរយៈ​ការចាប់​ដៃគូ​សហការ​នេះ​សិស្សានុសិស្ស​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ទទួលបាន​ឱកាស​សិក្សា​ភាសា​ចិន​ជាមួយ​គ្រូ​ជនជាតិដើម​ចិន​ដែលមាន​បទពិសោធ​ន៍ប​ង្រៀ​ន​ជាច្រើន​ឆ្នាំ និង​គរុកោសល្យ​ត្រឹមត្រូវ​។​សិស្សានុសិស្ស​ក៏​អាច​ទៅ​បន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​នានា​ក្នុងប្រទេស​ចិន និង​បណ្ដា​ប្រទេស និយាយ​ភាសា​ចិន​ផងដែរ​។

​កម្មវិធីសិក្សា​បន្ថែម​សំខាន់​ពីរ​ដែល​សាលា​កំពុង​ផ្ដល់ជូន​សិស្សានុសិស្ស​គឺ Leader In Me ជា​កម្មវិធី បណ្ដុះ​ភាពជា​អ្នកដឹកនាំ​មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក និង MoneyTree ជា​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​។ កម្មវិធីសិក្សា​បន្ថែម​មួយចំនួនទៀត​រួមមាន អប់រំ​បច្ចេកវិទ្យា ពិសោធន៍​វិទ្យាសាស្ត្រ តន្ត្រី សិល្បៈ និង​សកម្មភាព​កីឡា​មានដូចជា តេ​ខ្វាន់​ដូ ហែល​ទឹក បាល់ទាត់ វាយ​កូនឃ្លី​លើ​តុ និង​អប់រំ​កាយ​។

​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ត្រូវបាន​បង្កើតឡើង​អស់​រយៈ​ជិត ១០​ឆ្នាំ​ហើយ និង​ទទួលស្គាល់ ដោយ​ប្រកា​សលេខ ២៨៩ និង ២៩០ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ ផ្ដល់​សេវា​អប់រំ ទាំង​កម្មវិធី​ជាតិ និង​កម្មវិធី​អន្តរជាតិ ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យ​សិក្សា​ទុតិយភូមិ​។​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល កំពុងដំណើរការ​ជាមួយ​អគារសិក្សា​ថ្មី​ដែលមាន​ទីធ្លា​ធំ​ទូលាយ សុវត្ថិភាព បន្ទប់​រៀនមាន​ផាសុកភាព​និង​បំពាក់​ដោយ​បរិក្ខា​សិក្សា​ទំនើបៗ​ឱ្យ​សមស្រប​ទៅតាម​ការអប់រំ​ក្នុង​សតវត្ស​ទី​២១​។

ប្រសិនបើ​មាតាបិតា ឬ​អ្នកអាណាព្យាបាល​សិស្ស​មានបំណង​ចង់ឱ្យ​បុត្រ​ធីតា​ទទួលបាន​ការសិក្សា​កម្រិត ស្តង់ដា​អន្តរជាតិ​ពិតៗ​សូម​ជ្រើស​រើសយក​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ពិតជា​មិន​ខកបំណង​ឡើយ​។ ឆ្នាំ​សិក្សា​ថ្មី​ចាប់ផ្ដើម​នៅ ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២​និង​មាន​ទទួល​សិស្ស​ចាប់ពី​អាយុ​០៣​ខែ​ឡើងទៅ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​ការិយាល័យ​ផ្ដល់ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ​លេខ 017 388 884/095 666 555/070 338 884 ឬ​អាច​អញ្ជើញ​មក​ដោយផ្ទាល់​នៅ​អគារ​លេខ​៥០ (​ទល់មុខ​ផ្សារ​ហេង​លី​) ផ្លូវ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕📞 𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼, 𝗽𝗹𝗲𝗮𝘀𝗲 𝗰𝗼𝗻𝘁𝗮𝗰𝘁: 017 388 884 | 095 666 555 | 070 338 884
Google Map : shorturl.at/puG48
Telegram : https://t.me/ForestHillInternationalSchool
https://www.facebook.com/foresthillinternationalschool