ដោយៈ​យោធិន​/​ភ្នំពេញៈ​មន្ត្រី​យោធា​ការទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​បានបង្ហាញ​ពី​សុ​ឆន្ទៈ​ក្នុង​ការបន្ត​កិច្ចសហប្រតិបតិការ​រ​វាង​ក្រសួងការពារជាតិ​ទាំងពីរ កម្ពុជា​- កូរ៉េ បន្ទាប់ពី​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​យោធា​នៃ​ភាគី​ទាំងពីរ​ត្រូវ​ខកខាន​ដោយ​វិបត្តិ​រោគរាតត្បាត​កូ​វីដ​-១៩ អស់​មួយ​រយៈកាល​កន្លងទៅ នោះ​។​

​លោក​វរៈសេនីយ៍ឯក ជុង ណា​សាម ( Chung Nasam) អនុព័ន្ធយោធា​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​លើកឡើង​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​បន្ទាប់ពី​វិបត្តិ​កូ​វី -១៩ ហាក់​មាន​សភាព​ធូរស្រាល​នាពេល​បច្ចុប្បន្ននេះ​ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​និង​ជម្រាបលា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​វរៈសេនីយ៍ឯក ក៏បាន​លើក​បញ្ជាក់​ផងដែរ​ពី​គោលបំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការពា​ជាតិ​សាធារណរដ្ឋ​កូរ៉េ និង ក្រសួងការពារជាតិ​ក​ម្ពុ​ជានា​ពេលខាងមុខ​នឹង​ដំណើរការ​ប្រព្រឹត្តិ​ទៅកាន់​មាន​កម្រិត​ឈានឡើង​ជា​លំដាប់ ដោយ​ផ្តោតជាសំខាន់​លើ​វិស័យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ​។​

​ក្នុង​កិច្ច​សំណេះសំណាល​នេះដែរ លោក​វរៈសេនីយ៍ឯក ក៏បាន​បង្ហាញមុខ​វត្តមាន​លោក វរៈសេនីយ៍ឯក ផាក ស៊ូ​ម៉ាន ( Park Suman)
​ដែលជា​អនុព័ន្ធយោធា​ថ្មី​មក​បន្តការងារ​បន្ទាប់​ពី​អនុព័ន្ធយោធា​ចាស់​ត្រូវបាន​បញ្ចប់​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​ផងដែរ​។​

​លោក​វរៈសេនីយ៍ឯក អនុព័ន្ធយោធា​ថ្មី​ក៏បាន​លើកឡើង​ពី​គោលបំណង​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក្នុង​ការជួយ​បណ្តុះបណ្តាល​ជំនាញ​បោសសម្អាត និង​កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​

​ដោយ​លើកឡើង​ពី​បញ្ហា​ឧបទ្វីប​កូរ៉េ ដែល​បច្ចុប្បន្ននេះ​បន្សល់ទុក​នូវ​ចម្ការមីន​យ៉ាងច្រើន ខណៈដែល​កង​យោធា​កម្ពុជា​សម្រេចបាន​ស្នាដៃ​ជា​បន្តបន្ទាប់​ទទួលបាន​ការកោតសរសើរ​ពី​បណ្តា​ប្រទេស​លើ​សកលលោក​លើ​វិស័យ​បោសសម្អាត​មីន​ទាំង​ផ្ទៃ​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ផងដែរ​នោះ ដំណើរការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍​លើ​វិស័យ​មីន​រវាង​ភាគី​ទាំងពីរ​ពិតជា​សម្រេចបាន​កាន់​សុ​ក្រិត​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វរៈសេនីយ៍ឯក ផាក ។​

​ជាមួយនឹង​កិច្ច​ស្វាគមន៍​កក់ក្តៅ​ចំពោះ​វត្តមាន​អនុព័ន្ធយោធា ចាស់ និង​ថ្មី អម​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ក្នុងឱកាស​ទទួល​ជួប​សវនាការ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​សាទរ​និង​វាយតម្លៃ​ខ្ពស់​សមិទ្ធផល​ផ្លែផ្កា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រយៈកាល​ក​ន្ល​ង​ទៅ​រវាង​ភាគី​ទាំងពីរ​កម្ពុជា​-​កូរ៉េ​។​

​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​គ្រប់ផ្នែក​ថ្នាក់​នឹង​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ​អនុវត្ត​នូវ រាល់​ស្មារតី​កិច្ច​សហប្រតិបត្តិ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ទាំងពីរ​កំណត់​។​

​លោក​វរៈសេនីយ៍ឯក ផាក ដែលជា​វិស្វករ ជំនាញ​លើ​វិស័យ​វិស្វកម្ម និង​ជា​នាយទាហាន​មួយរូប​ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ផង​នោះបាន​សំដែង​ពី​មនោសញ្ចេតនា​រីករាយ​ស​ម្រា​ប់​បេសកកម្ម​ការទូត​យោធា​នាពេលនេះ​នៅ​កម្ពុជា​៕​