ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានប្រគល់ភារកិច្ច ជូនលោក សេង គន្ធ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងដាក់គ្រឿងចក្រ ស្ដារប្រឡាយស្របផ្លូវជាតិលេខ៤ ចាប់ពីវត្តកំបូល ខណ្ឌកំបូល រហូតដល់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចៀសការលិចទឹកនារដូវវស្សានេះ៕/V