ដោយៈ​ដេប៉ូ​/​សៀមរាប​៖«​ប្រាសាទដំរីក្រាប​»​គឺជា​ប្រាសាទខ្មែរ​បុរាណ​ដែល​ស្ថិតនៅលើ​ខ្នងភ្នំ​គូលែន ខេត្ត សៀមរាប។ទៅនោះបច្ចុប្បន្ន​បានក្លាយ​ជាទី​កន្លែង​​វប្បធម៌​ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយដោយហេតុថា មិនត្រឹមតែជាបុរាណស្ថានប៉ុណ្ណោះទេ តែក៏ជាទីសក្ការៈសម្រាប់ប្រជាពលរដ្ឋបន់ស្រន់សុំសេចក្តីសុខចម្រើនផងដែរ។ប្រាសាទដំរីក្រាប មាន​ទីតាំងនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ប្រាសាទដំរីក្រាប​នេះ​ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ស្រះ​ដំរី​ ទេ​។​

លោក ហេង ហៀ​ប អ្នកមើល​ការថែទាំ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ​បានឱ្យដឹងថា បើទោះបី​ប្រាសាទ ដំរីក្រាបនៅក្នុង​ព្រៃ​ជ្រៅបន្តិច និង​មាន​ផ្លូវ​ឡើង​ចុះ​ពិបាក​ក្តី ប៉ុន្តែ​ទេសចរ​តែងតែ​ចូលមក​កម្សាន្ត​មិនដែល​ខាន​ទេ ។​ភ្ញៀវរួមមាន​ទាំង​ជនជាតិខ្មែរ និង បរទេស​ផង​ដែរ។

បុរស​ឆ្មាំ​ប្រាសាទ​វ័យ​៦០​ជាង​រូបនេះ​បាន​រៀបរាប់ថា លោក និង​ភរិយា​បាន​ថែទាំ​ប្រាសាទ​មួយ​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ការពារ និង​អភិរក្ស​ប្រាសាទខ្មែរ​បុរាណ​ឱ្យ​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។

ជា​រៀងរាល់ថ្ងៃ លោក ហេង ហៀ​ប​តែង​មក​ដាំបាយ និង​ធ្វើ​ម្ហូបអាហារ​ចាំ​យាម​ថែទាំ​ប្រាសាទ​ពេល​ថ្ងៃ ហើយ​ពេលយប់​ទើប​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

ទីកន្លែង​នេះ​បាន​ក្លាយជា​ក្តី​ស្រ​មៃ​របស់​ក្រុម​ទេសចរ​ចង់​មក​កម្សាន្ត ហើយ​គេ​តែង​មក​សម្រាក​លំហែកាយ​យក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​កន្លែង​នេះ​មុន​វិលត្រឡប់​ទៅវិញ​។​

ទាក់ទិន​ទៅនឹង​ប្រាសាទ​បុរាណ​លើ​ខ្នងភ្នំ​គូលែន​នេះដែរ លោក ហេង ហៀ​ប​ បានឱ្យដឹង​បន្ថែមថា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​បាន​ធូរស្បើយ​ឃើញថា​ទេសចរ​ចូល​ម​កទស្សនា​នៅ​​តំបន់​ប្រាសាទ​ទាំងនេះ​ច្រើនឡើងៗ។ ក្នុងនេះ​រាប់ទាំង​ភ្ញៀវ​បរទេស​ផង​។​

រហូតមកដល់​ពេលបច្ចុប្បន្ន​ប្រាសាទ​ដែលមាន​អាយុកាល​រាប់រយ​ឆ្នាំនេះ បើទោះបី​ទទួលរង​ការបែកបាក់ដោយ​អន្លើ​ពិតមែន ប៉ុន្តែ​នៅតែ​ឈរ​បង្អួត​សម្រស់​ស្រស់ត្រកាល​លើ​ខ្នងភ្នំ​គូលែន។

ភ្ញៀវទេសចរ​បើ​ចង់​ធ្វើដំណើរ​ទៅដល់​ប្រាសាទ​នេះត្រូវធ្វើ​ដំណើរ​តាម​ម៉ូតូ​ដែល​ដឹក​ដោយ​ប្រជា​សហគមន៍​នៅលើ​ខ្នងភ្នំ​គូលែន​។

គួរបញ្ជាក់​ថាបើ​តាម​ផ្លាក​ព័ត៌មាន​នៅក្បែរ​ប្រាសាទ​មួយ​នេះ​បាន​បញ្ជាក់ថា ប្រាសាទដំរីក្រាប​កសាង​អំពី​ឥដ្ឋ មាន​តួ​ប៉ម​បី​សង់​លើ​ខឿន​ថ្មបាយក្រៀម​តែមួយ និង​មាន​កំពែង​ថ្មបាយក្រៀម​សង់​ព័ទ្ធជុំវិញ​។ តួ​ប៉ម​ពីរ​នៅ​សងខាង​តួ​ប៉ម កណ្ដាល​បានរ​លំបាក់​សល់​ត្រឹម​មេ​ទ្វារ និង​មួយទៀត​ត្រឹម​ខឿន។ រីឯ​តួ​ប៉ម​កណ្តាល​មាន សភាព​ល្អ​ច្រើន ហោជាង​ធ្វើ​ពី​ឥដ្ឋ​បាក់បែក​ផ្នែក​ខ្លះ និង​មាន​បន្សល់​ស្លាកស្នាម​បិទ បាយអ ហើយ​នៅ​ផ្នែក​ខ្លះ​នៃ​តួ​ប្រាសាទ​មាន​ក្បាច់លម្អ​ផ្សេងៗ​។ យើង​ឃើញ​មាន បំណែក​ផ្តែរ បំណែ​កជើង​ទម្រ​ស្នា​ណា​ទ្រូ​នី និង​សសរ​ពេជ្រ​រាង​៨​ជ្រុង​ចំនួន​២​នៅ​ល្អ ស្ថិតក្នុង​តួ​ប៉ម​កណ្តាល​។ ចំណែក​គោ​បុ​រៈក​សាង​ពី​ឥដ្ឋ សព្វថ្ងៃ​នៅសល់តែ​គ្រឹះ និង​ផ្តែរ ទ្វារ​ឆ្លាក់​មិនទាន់រួច​ដែល​ស្ថិត​នៅក្បែរនោះ​។ ប្រាសាទ​នេះ​ពី ដើម​មាន​ដ​ម្ក​ល់​រូប​ព្រះ​វិស្ណុ​នៅក្នុង​តួ​នីមួយៗ​៕សរន