​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នក​ជួយសង្គ្រោះ ដែល​គាំទ្រ​ដោយ​កងទ័ព​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​បាន​ប្រើប្រាស់​ទូក​និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ជម្លៀស​មនុស្ស​រាប់រយ​នាក់​ចេញពី​តំបន់​​ភាគ​និរតី​របស់​ប្រទេស ជា​កន្លែង​ដែល​ទឹកជំនន់​បង្កឡើង​ដោយ​ភ្លៀង​មូសុង​បាន​សម្លាប់​មនុស្ស​ចំនួន ១០៤ នាក់​។​

​ចាប់តាំងពី​ថ្ងៃទី ១៤ ខែ​មិថុនា​មក ភ្លៀង​ធ្លាក់​បាន​បំផ្លាញ​ស្ពាន ផ្លូវថ្នល់ និង​ផ្ទះ​ប្រហែល ៤.០០០ ខ្នង​នៅក្នុង​ខេត្ត​បា​លូ​គី​ស្ថាន (Baluchistan)​នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​។​

​អាជ្ញាធរ​បាន​និយាយថា មនុស្ស ៣៣៧ នាក់​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ភ្លៀង​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​លោក អា​ក្រាម ប៊ុក​ទី (Akram Bugti) មន្ត្រី​ជួយសង្គ្រោះ​បាន​និយាយថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​ជាប់គាំង​នៅក្នុង​ស្រុក​ឡា​សបែ​ល​ឡា (Lasbella) ក្នុង​ខេត្ត​បា​លូ​គី​ស្ថាន​បន្ទាប់ពី​ទឹក​​ជំនន់​បាន​ជន់​លិច​ភូមិ​ជា​ច្រើន​។​

​លោក​បាន​និយាយថា រដ្ឋបាល​ខេត្ត​បា​លូ​គី​ស្ថាន​កំពុងផ្តល់​អាហារ តង់ និង​របស់របរ​ចាំបាច់​ផ្សេង​ទៀត​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ យោធា​ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​កងទ័ព​កំពុង​ជួយ​អាជ្ញាធរ​ក្នុង​តំបន់​នានា​ក្នុង​ខេត្ត​បា​លូ​គី​ស្ថាន​ដើម្បី​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​ដែល​រង​ផល​ប៉ះ​​ពាល់​ដោយ​ទឹកជំនន់​៕

​កងទ័ព​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​បាន​ប្រើប្រាស់​ទូក​និង​ឧទ្ធម្ភាគចក្រ​ដើម្បី​ជម្លៀស​មនុស្ស​រាប់រយ​នាក់​ចេញពី​តំបន់​ភាគ​និរតី​របស់​ប្រទេស