​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស៊ីន​ហួរ​)៖ រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​ពីរ​របស់​អូស្ត្រាលី គឺ​ញូ​វ សោត​វ៉េ​ល​(New South Wales)​និង​វិច​ធឺ​រៀ​(Victoria)​បាន​កត់ត្រា​ឃើញ​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​៧១​នាក់​និង​អ្នក​ឆ្លង​ថ្មី​ជិត​២៨.០០០​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ នៅ​ពេល​ប្រទេស​នេះ​កំពុង​ជួប​ការឆ្លង​រាលដាល​កូ​វីដ​នៅរ​លកថ្មី ជំរុញ​ដោយ​វីរុស​អូ​មី​ក្រុង​។​

​នៅ​មាន​អ្នក​កើតកូ​វីដសកម្ម​(​ឆ្លង​មិនទាន់​ជា​)​ជាង​៣៧៦.០០០​នាក់​នៅ​ឡើយ​នៅ​ទូ​ទាំង​អូស្ត្រាលី ក្នុងនេះ​ជាង​៥.៣៥០​នាក់​នៅក្នុង​មន្ទីរពេទ្យ ហើយ​ជិត​២.៣០០​នាក់​នៅក្នុង​រដ្ឋ​ញូ​វ សោត​វ៉េ​ល​តែមួយ​។​

​យោងតាម​ការសិក្សា​ចុងក្រោយ​មួយ​ដោយ​វិទ្យាស្ថាន​ឃឺ​ប៊ី​ក្នុង​ទីក្រុង​ស៊ីដនី ប្រជាជន​អូស្ត្រាលី​ពេញវ័យ​ជិត​ពាក់កណ្តាល​ត្រូវបាន​ប៉ាន់ស្មាន​ថា​បាន​ឆ្លងកូវី​ដ​១៩​ចាប់តាំងពី​ពេល​ជំងឺ​នេះ​មាន​នៅ​អូស្ត្រាលី​​រហូតដល់​ពេល​ឥឡូវ​។​ការសិក្សា​បង្ហាញថា ប្រជាជន​អូស្ត្រាលី​ពេញវ័យ​៤៦,២​ភាគរយ​ទំនងជា​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅត្រឹម​ដើមខែ​មិថុនា ឆ្នាំ​២០២២ ។​

​ក្មេងស្រី​អាយុ​២៣​ខែ ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កុមារ​គ្វី​ន​លែ​ន ក្នុង​ក្រុង​ប្រ៊ីស​បេន​( Brisbane)​កាលពី​ថ្ងៃអាទិត្យ ស្ថិត​ចំណោម​អ្នក​ស្លាប់​ដោយកូវី​ដ​ចំនួន​៨៣​នាក់​ដែល​ត្រូវបាន​អាជ្ញាធរ​ប្រកាស​​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​៕

​រូប៊ី ហ្គ្រេស អេ​ដ​វឺ​ដ ស្លាប់​ដោយកូវី​ដ​១៩​នៅ​រដ្ឋ​គ្វី​ន​លែ​ន ក្រោយ​ប្រារព្វ​ខួបកំណើ​រពីរ​ឆ្នាំបាន​ប៉ុន្មាន​សប្តាហ៍​

​ប្រជាជន​អូស្ត្រាលី​ជិត​ពាក់កណ្តាល​បង្ហាញ​សញ្ញា​ថា​ពួកគេ​ឆ្លងកូវី​ដ​១៩​នៅ​បី​ទៅ​ប្រាំមួយ​ខែ​មកនេះ