ឆ្នាំ២០២២ ទំហំទឹកប្រាក់ នៃការនាំចេញនាំចូល របស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបានជិត ១.៤០០ លានដុល្លារ
ដោយ៖ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីមានការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានខិតខំធ្វើការទប់ស្កាត់ផង និងបានធានានូវ សង្វាក់ផលិតកម្មផង។ នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាស មកពីអឺរ៉ុប អាមេរិក ចិន និង អាស៊ីអាគ្នេយ៍ សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារ ជិត ៣០.០០០ កន្លែង។