​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​និយាយថា រដ្ឋបាល​លោកបៃ​ដិ​ន​បាន​ធ្វើ “​ការផ្តល់ជូន​យ៉ាងសំខាន់​” ដើម្បី​នាំ​អ្នក​ជាប់​ឃុំ​ជនជាតិ​អាម៉េរិក​ពីរ​នាក់​មក​ស្រុក​វិញ​ពី​ប្រទេស​រុស្ស៊ី​។​

​របាយការណ៍​នានា​បានបង្ហាញ​ថា ទីក្រុង​មូ​ស្គូ​ចាប់អារម្មណ៍​ក្នុង​ការដោះដូរ​តារា​បាល់បោះ​នាង ប្រ៊ីត​នី ហ្គ្រី​ន័រ (Brittney Griner)

ដែលកំពុងនាំឡើងសវនាការចំពោះបទល្មើសថ្នាំញៀនសម្រាប់​អ្នក​ជួញដូរ​អាវុធ​រុស្ស៊ី ដែល​ត្រូវបាន​កាត់ទោស ឈ្មោះ វី​កទ័រ បោត (Viktor Bout)​។​

​រដ្ឋមន្ត្រីការបរទេស​លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយថា លោក​នឹង​លើក​បញ្ហា​នេះ​នៅក្នុង​ការហៅ​ទូរស័ព្ទ​នៅ​សប្តាហ៍​ក្រោយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​។​

​លោក​ប្លីង​កិន​និង​លោកសឺ​ហ្គេ ឡាវ​រ៉ូវ​មិន​បាន​និយាយ​គ្នា​ទេ​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​ចាប់ផ្តើម​។​

​ទាំង​សេត​វិមាន​និង​ក្រសួង​ការបរទេស​បាន​បដិសេធ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កក្កដា​ដើម្បី​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើ​ឡើង​នេះ​។​

​យោង​តាម​ទូរទស្សន៍ CNN សហរដ្ឋ​អាម៉េរិក​សង្ឃឹមថា​នឹង​ធ្វើ​ការដោះដូរ​យក​នាង​ហ្គ្រី​ន័​រនិង​ជនជាតិ​អាម៉េរិក​ម្នាក់ទៀត​ឈ្មោះ​ផូល វេ​លែន (Paul Whelan)​ដែល​ត្រូវបាន​កាត់ទោស​ពី​បទ​ចារកម្ម​ក្នុង​​ឆ្នាំ ២០២០​។​

​កាសែត New York Times រាយការណ៍​ថា សហរដ្ឋ​អាម៉េរិក​កាលពី​ខែ​មុន​បាន​ផ្តល់ជូន​រុស្ស៊ី​ដើម្បី​ដោះដូរ​នាង​ហ្គ្រី​ន័​រនិង​លោក​វេ​លែន ហើយ​ថា​ប្រធានាធិបតី ចូ​បៃ​ដិនបាន​យល់ព្រម​លើ​ការផ្តល់​​ជូន​នេះ​៕

នាង ប្រ៊ីត​នី ហ្គ្រី​ន័រ​កំពុង​នៅក្នុង​តុលាការ​រុស្ស៊ីមុន​សវនាកា​រកា​លពី​ថ្ងៃ​ពុធ​ចំពោះបទល្មើសថ្នាំញៀន

​តារា​បាល់បោះ​នាង ប្រ៊ីត​នី ហ្គ្រី​ន័រ (​កណ្តាល​) អ្នកជួញដូរ​អាវុធ​រុស្ស៊ី វី​កទ័រ បោត (​ឆ្វេង​)​និង​លោក​ផូល វេ​លែន