​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​បំពេញ​បញ្ចប់​ការចុះហត្ថលេខា​ទិញ​ខ្សែការពារ​សញ្ជាតិ​អា​ហ្សង់​ទីន លី​សាន​ដ្រូ ម៉ា​ទីណេស (Lisandro Martinez) ពី Ajax ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​រហូត​ដល់ ៦៧ លាន​អឺរ៉ូ (៥៧ លាន​ផោន​) ។​

​អ្នក​ចាត់ការ​ទូទៅ​របស់ United លោក អេ​រិក ថេន ហាក់ (Erik ten Hag) អន្ទះសារ​ចង់​ជួបជុំ​ជាមួយ​កីឡាក​រវ័យ ២៤ ឆ្នាំ​រូប​នេះ ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ Ajax ក្នុង​ឆ្នាំ ២០១៩​។​

​រូបគេ​ចូល​រួមជាមួយ​ក្លិប​បិសាច​ក្រហម​ក្នុង​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ ដែល​នឹង​រក្សា​រូប​គេ​នៅ​ទឹកដី Old Trafford រហូតដល់​ឆ្នាំ ២០២៧ ជាមួយ​នឹង​ជម្រើស​បន្ត​មួយ​ឆ្នាំ​ទៀត​។​

​ម៉ា​ទីណេស​បាន​និយាយថា “​វា​ជា​កិត្តិយស​ក្នុង​ការចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​”​។​

“​ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ឈាន​ទៅដល់​គ្រា​បែបនេះ ហើយ​ឥឡូវនេះ​ខ្ញុំ​បាន​នៅទីនេះ ខ្ញុំ​នឹង​ជំរុញ​ខ្លួន​ខ្ញុំ​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​”៕

​ម៉ា​ទីណេស​ក្លាយជា​កីឡាករ​របស់ Man U