ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សមាជិកសភាជប៉ុនមួយក្រុម រួមទាំងអតីតរដ្ឋមន្ត្រីការពារជាតិពីររូបបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ទី២៨កក្កដាក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់ដ៏កម្រមួយដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់។
គណៈប្រតិភូដឹកនាំដោយសមាជិកសភានិងជាអតីតរដ្ឋមន្ត្រីការពារជាតិលោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba)បាននិយាយថាខ្លួនចង់ឈានដល់កិច្ចព្រមព្រៀងជាមួយតៃវ៉ាន់លើបញ្ហាការពារជាតិនិងត្រៀមខ្លួនសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងតំបន់ ខណៈព្យាយាមទប់ស្កាត់ជម្លោះកុំឱ្យផ្ទុះឡើងផងដែរ។
លោកបាននិយាយនៅក្នុងសុន្ទរកថាដែលរៀបចំទុកមុននៅឯការិយាល័យប្រធានាធិបតីតៃវ៉ាន់ថា “យើងត្រូវគិតជាមុនអំពីស្ថានភាពបែបណាដែលអាចកើតឡើង ច្បាប់និងកិច្ចព្រមព្រៀងប្រភេទណាដែលយើងគួររៀបចំ និងអាវុធប្រភេទណាដែលយើងអាចប្រើប្រាស់។ យើងត្រូវធ្វើការជាមួយគ្នាដើម្បីឈានដល់ការមូលមតិគ្នាលើបញ្ហានេះមុនពេលមានអ្វីមួយកើតឡើង”។
លោកអ៊ីស៊ីបាបានកត់សម្គាល់ថា ជប៉ុនក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកផងដែរដើម្បីទប់ស្កាត់ជម្លោះនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយនិយាយថា សម្ពន្ធមិត្តការពារជាតិ “គ្មានជម្រើសអ្វី” ក្រៅតែពីការត្រៀមលក្ខណៈ៕
ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន ស្វាគមន៍គណៈប្រតិភូជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងតៃប៉ិ