វៀតណាម​ចាប់ខ្លួន​អតីត​នាយក​គ្រប់គ្រង​ប្រេង​រដ្ឋ​ចំនួន​៤​នាក់​បន្ថែមទៀត​ក្នុងការ​បង្ក្រាប​អំពើពុករលួយ​

3282
ចែករម្លែក

​ប៉ូលីស​វៀតណាម​បាន​ចាប់ខ្លួន​អតីត​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ជាន់ខ្ពស់​ចំនួន​៤​នាក់​បន្ថែមទៀត​ពីបទ​រំលោភ​អំណាច​របស់​ពួកគេ​ដោយ​កិបកេង​យក​ទ្រព្យសម្បតិ្ត​​ឬ​លុយ​រដ្ឋ ស្រប​ពេលដែល​ក្រុម​អាជ្ញាធរ​វៀតណាម ចាត់វិធានការ​បង្ក្រាប​អំពើពុករលួយ​អស់​ជាច្រើន​ឆ្នាំ​មកនេះ ។​

​ក្រសួង​សន្តិសុខ​ជាតិ​វៀតណាម បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​ថា អ្នក​ទាំង​៤​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិថុនា​នោះ គឺជា​អតីត​​នាយក​គ្រប់គ្រង​ឬ​ជា​ប្រធាន​គណនេយ្យករ​នៃ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម​PetroVietnam ។ ក្រសួង​សន្តិសុខ​ជាតិ​វៀតណាម ក៏បាន​និយាយ​ផងដែរ ប៉ូលិស​បាន​កំពុង​​តាមរក​និង​ទ្រព្យសម្បតិ្ត​ឬ​លុយ​ទាំងនោះ​មកឱ្យ​រដ្ឋ​វិញ​។​

​ការស៊ើបអង្កេត​នេះ​ពាក់ព័ន្ធ​នឹង​ធនាគារពាណិជ្ជ​កម្ម​រួម​Ocean​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ធនាគារ​រដ្ឋ​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​រាយការណ៍​អំពី​ការខាតបង់​ប្រាក់​​ចំនួន​៤៤៥​លាន​ដុល្លារ​។ ក្រុមហ៊ុន​PetroVietnam បាន​កាន់កាប់​ភាគហ៊ុន​ចំនួន​២០​ភាគរយ​នៃ​ធនាគារ​នេះ ហើយ​បាន​ខាតបង់​ប្រាក់​វិនិយោគ​ទាំងអស់​របស់ខ្លួន​ បន្ទាប់ពី​យកមក​គ្រប់គ្រង​នេះ​។​

​ធនាគារ​នេះ​បានផ្តល់​ប្រាក់កម្ចី​ចំនួន​៦៩​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ជាង​ការកំណត់​ដោយ​ធនាគារកណ្តាល​ដល់​បុគ្គល និង​ក្រុមហ៊ុន​និង​ស្ថាប័ន​សរុប​ចំនួន​៤០០​ដោយ​រួមទាំង​ក្រុមហ៊ុន​ជា​សម្ព័ន្ធ​ចំនួន​៣​របស់​ក្រុមហ៊ុន PetroVietnam ។​

​ការបង្ក្រាប​ខ្លាំង​របស់​វៀតណាម​លើ​អំពើពុករលួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​បាន​ផ្តោតលើ​ក្រុមហ៊ុន PetroVietnam និង​វិស័យ​ធនាគារ​។ ​អតីត​នាយក​ប្រតិបត្តិ​និង​ធនាគារិក​ជាច្រើន​នាក់​នៃ​ក្រុមហ៊ុន​PetroVietnam ត្រូវបាន​កាត់ទោស​៕​ដោយ​៖​សុខា​/sn

(​រូប​ពីឆ្វេង​ទៅ​ស្តាំ ) អ្នក​ទាំង​៤​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ គឺមាន​ឈ្មោះ Tu Thanh Nghia ឈ្មោះ Dinh Van Ngoc ឈ្មោះ Vo Quang Huy ឈ្មោះ Nguyen Tuan Hung

ទីតាំងផ្សាយពាណិជ្ជកម្ម