ដោយៈ សុផល / ភ្នំពេញ៖ លោក សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកក្កដា បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនទីប្រឹក្សា មកពីប្រទេសបារាំង Egis តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាផែនការមេ ស្តីពីប្រព័ន្ធអនាម័យ សម្រាប់ទាំងអស់គ្នា ក្នុងទីក្រុងភ្នំពេញ និងជំនួយបច្ចេកទេស សម្រាប់គម្រោងអនាម័យ សម្រាប់ទាំងអស់គ្នា ក្នុងទីក្រុងជំហាន២ សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ។
អង្គប្រជុំ បានពិភាក្សាលើរបាយការណ៍ របស់ក្រុមហ៊ុនទីប្រឹក្សា និងបានឯកភាពគ្នា លើនីតិវិធីបន្ត សម្រាប់អនុវត្តគម្រោងខាងលើ សំដៅជំរុញការងារ ឱ្យបានចប់ តាមពេលវេលា ដែលបានគ្រោងទុក។
សូមជម្រាបថា គម្រោងខាងលើ ស្ថិតក្រោមជំនួយបច្ចកទេស (TA 9554-REG ) មធ្យោបាយសេវាកម្មទីក្រុង នៅអាស៊ីអាគ្នេយ៍ និងផ្តល់ហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយ នៃមូលនិធិជប៉ុន សម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក៕/V