ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតអោយលោក ឡូរ៉ង់ សឺម៉េត (Laurent SERMET) នាយកថ្មីនៃទីភ្នាក់ងារនៃបណ្តាញសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ។
ក្នុងកិច្ចពិភាក្សាលោក ឡូរ៉ង់ សឺម៉េត បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រី អំពីគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាន់ខ្ពស់នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ជាពិសេសជាមួយកម្ពុជា និងស្នើសុំជាទស្សនៈវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ក្នុងនាមប្រទេសប្រើប្រាស់ភាសាបារាំង លោកស្រីរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសកម្មភាពកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលឈលើប្រយោជន៍ទៅវិញទៅមក និងរីករាយចូលរួមកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ថ្មីៗនាពេលខាងមុខ៕