​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមគ្រូពេទ្យ​នៃ មន្ទីរ​សុខាភិបាល​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី​២៨ ខែកក្កដា បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ លើ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ដែល​ត្រៀម​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធី ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ដុតបំផ្លាញ វត្ថុតាង​គ្រឿងញៀន នៅ​ព្រឹកស្អែក​នេះ (២៩ កក្កដា​) នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ មានជ័យ ដោយបាន​រកឃើញ​អ្នកមាន​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ ចំនួន ១១ នាក់ (​ស្រី​២​នាក់​) ។​

​សូម​រំលឹកថា រាល់​មានកម្ម​វិធី​វេទិកា​ មិទ្ទី​ញ កិច្ចប្រជុំ ការទទួល​បដិសណ្ឋារកិច្ច កិច្ច​ខាង​ជំនឿ ប្រពៃណី​សាសនា​នានា រដ្ឋបាលខេត្ត​បន្ទាយមានជ័យ តែងតែ​ណែនាំ​ឱ្យ​គ្រូពេទ្យ យក​សំណាក រក​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ក្នុង​គោលបំណង ដើម្បី​បញ្ចៀស​នូវ​ការឆ្លង​មេរោគ រាតត្បាត​កូ​វីដ​-១៩ នេះ នៅក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​៕/V

សកម្មភាព​គ្រូពេទ្យ យក​សំណាក​មន្ត្រីរាជការ កងកម្លាំង និស្សិត សិស្ស ពលរដ្ឋ ក៏ប៉ុន្តែ​អ្នក​ក្នុង​រូបនេះ អវិជ្ជមាន​កូ​វីដ​-១៩ ទេ (​រូបៈ​ភ្នំ​ស្វាយ​)​