ដោយ:មុនីរ័ត្ន/ភភ្នំពេញៈគណបក្សខ្មែរស្រឡាញ់ជាតិ​ បានបញ្ជាក់ថា​ ខ្លួនមានគោលជំហរនយោបាយបង្រួបបង្រួម អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ដើម្បីឈ្នះ ផ្លាស់ប្តូរការដឹកនាំប្រទេសតាមរយៈការបោះឆ្នោត សេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។

គណបក្សខ្មែរស្រឡាញ់ជាតិ មិនរួបរួមឲ្យតែឃើញរូបភាពនយោបាយនោះទេ។បើរួមយកឈ្នះនោះ យើងនិងរួបរួម។

គណបក្សខ្មែរស្រឡាញ់ជាតិ​ បានបញ្ជាក់ថា​ គណបក្សខ្មែរស្រឡាញ់ជាតិ​ ពុំទាន់បានជជែកក្នុងការរួបរួមជាមួយគណបក្សនយោ បាយណាមួយនៅឡើយទេ។ជាមួយគ្នានេះ​ គណបក្សខ្មែរស្រឡាញ់ជាតិស្នើសុំឲ្យលោក បណ្ឌិត សេង សារី លុបរូបឡូហ្គោរបស់គណបក្សខ្មែរស្រឡាញ់ជាតិក្នុងរូបនេះបង្ហោះកន្លងមកជាសារធារណៈជាបន្ទាន់៕សរន