ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ ពេលនេះ កំពុងតែ​បង្កើន​ការហ្វឹកហាត់​ទ្វេ​ឡើង​ថែមទៀត ដើម្បី​ចេញទៅ​ចូលរួម ក្នុង​ព្រឹត្តិការណ៍ AFF U16 BOYS CHAMPIONSHIP 2022 នៅ​ប្រទេស​ឥណ្ឌូ ណេ​ស៊ី​។ ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នេះ ។

​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា មាន​សមាជិក​២៨​រូប ដែល​ក្នុងនោះ ២៦​រូប ត្រូវបាន​ជ្រើសរើស​ចេញ​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី និង ២​រូប​ទៀត ជ្រើសរើស​ចេញមក​ពី​ក្លិប​បាល់ទាត់​អាជីព​វិសាខា ។

​សម្រាប់​ព្រឹត្តិការណ៍​នេះ ក្រុម​កម្ពុជា ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ម៉ាឡេស៊ី អូស្ត្រាលី និង មី​យ៉ាន់​ម៉ា ។

​សូមបញ្ជាក់ថា ព្រឹត្តិការន៍​នេះ ចែកចេញជា ៣ ពូ​ល ដែល​មួយ​ពូ​លៗ មាន ៣ ក្រុម ។ ចំពោះ កម្មវិធី​ប្រកួត​វិញ​នោះ នៅ​ថ្ងៃទី​២ សីហា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម ម៉ាឡេស៊ី នៅ​ថ្ងៃទី​៥ សីហា​ប្រកួត​ជាមួយ​អូស្ដ្រាលី និង​ចុងក្រោយ​ថ្ងៃទី​៨ សីហា កម្ពុជា​ជួប​ជាមួយ​មី​យ៉ាន​ម៉ា​៕/V​-PC