ដោយៈ ចាន់តូ / ភ្នំពេញ : បុរស​ជា​កងរាជអាវុធហត្ថ​ម្នាក់ ត្រូវបាន​រថយន្ត​កុងតឺន័រ​បើក​កៀរ​ម៉ូតូ ដួល​ខ្ទាតចូល ក្រោម​រថយន្ត​កិន​ស្លាប់ កាល​វេលា​ម៉ោង ៩:៣០​នាទី យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ស្ថិតនៅ​សង្កាត់ ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​បុរសរងគ្រោះ ឈ្មោះ ខួ​ន វិសាល អាយុ ៣៩​ឆ្នាំ មានមុខ​របរ ជាម​ន្រី្ត កងរាជអាវុធហត្ថ រាជធានី មាន ស្រុកកំណើត នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​បច្ចុប្បន្ន​ខណ្ឌ​ច្បារអំពៅ​)​។

​បើតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​នៅ មុនពេល​កើតហេតុ គេ​ឃើញ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1B-3870 ជិះ ម្នាក់ឯង ក្នុង ទិស ដៅ ពី ខាងកើត​ទៅខាង​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ មាន​រថយន្ត​កុងតឺន័រ​មួយ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-4735 បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា​បាន​កៀរ​ម៉ូតូ​ជនរងគ្រោះ ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​។ ចំណែក អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​។ ចំណែក សព បានប្រគល់​ទៅ​ក្រុមគ្រួសារ​ដឹកយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕/V​