​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្នុង​ព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 នៅ​ទីក្រុង​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៨ កក្កដា​ម្សិលមិញ​នេះ ក្រុមបាល់ទាត់​នារី​កម្ពុជា ចាញ់​ក្រុម​វៀតណាម ០​ទល់​៧ ។

​ក្នុង ៣ ប្រកួត ដែល​លេង​រួចហើយ​នេះ គឺ​ការប្រកួត​ទី​៣ នេះហើយ ដែល​ក្រុម​កម្ពុជា ចាញ់​យ៉ាងធ្ងន់ធ្ងរ ។ គ្រាន់តែ​ក្នុង​តង់​ទី​១ ក្រុម​វៀតណាម បាន​លុត​ក្រុម​កម្ពុជា ៥​ទល់​០ បាត់ទៅហើយ តែ​នៅ​តង់​ទី​២ ក្រុម​វៀតណាម ស៊ី​បានតែ ២ គ្រាប់​ទៀត​ប៉ុណ្ណោះ ។

​សម្រាប់​ព្រឹត្តិការណ៍​នេះ ក្នុងការ​ប្រកួត​លើក​ទី​១ ជាមួយ​ក្រុម​ថៃ កម្ពុជា​ចាញ់​ថៃ ០​ទល់​៤​ឯ​ការប្រកួត​លើក​ទី​២ ក្រុម​កម្ពុជា ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ០​ទល់​១ តែ​នៅពេល​ជួប​ក្រុម​វៀតណាម លេង​ចាញ់​ដល់​ទៅ ៧​ទល់​០ យ៉ាង​ចាស់ដៃ​តែម្ដង​។

​កម្ពុជា នៅសល់​មួយ​ប្រកួត​ទៀត គឺ​ប្រកួត​ជាមួយ​ក្រុម​សឹង្ហ​បូរី នៅ​ថ្ងៃទី​៣០ កក្កដា​​ដែល​ការប្រកួត​នេះ គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ទោះបី​ចាញ់ ឬ​ឈ្នះ ក៏ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ៕/V​