អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ផ្ដល់​សម្ភារៈ​១២០​សម្រាប់​ដល់​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​

1446
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​២១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បានផ្តល់​នូវ​សម្ភារៈ​ចំនួន ១២០​សម្រាប់ ព្រមទាំង​ប្រកាស​បង្កើន​ប្រាក់ឧបត្ថម្ភ​បន្ថែម​ជូន​កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​ដើម្បី​លើកទឹកចិត្ត​ក្នុងការ​បំពេញការងារ​ឱ្យ​កាន់​​តែ​ប្រសើរ​មួយកំរិត​ទៀត ។​
​ ​
​ក្នុង​ឱកាក​នោះ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​លើកឡើងថា​៖​កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​ពោធិ​សែន​ជ័យ​កន្លងមក​​បាន​ចូលរួម​យ៉ាងសកម្ម​គ្រប់​សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខណ្ឌ ដូចជា​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ជួយ​សម្រួល​ចរាចរណ៍ ចុះ​កាយ​លូបង្ហូរទឹក សំអាត​អនាម័យ​បរិស្ថាន និង​ការងារ​សង្គម​ជាច្រើន​ទៀត ៕​ដោយ​៖​រ៉ា​ម៉ន​

ទីតាំងផ្សាយពាណិជ្ជកម្ម