ស្របពេលព្យុះទី៥ ដើរទៅសមុទ្រលឿង សម្ពាធទាបសកម្មមួយទៀត ដើរចូលសមុទ្រចិនខាងត្បូង ធ្វើឱ្យមានភ្លៀង និងខ្យល់នៅកម្ពុជា
ដោយៈ ប.ខុន / ភ្នំពេញៈ វិសម្ពាធនៅក្នុងសមុទ្រប៉ាស៊ីហ្វិក បានវិវត្តទៅជាកូនព្យុះទី៥ ឈ្មោះ សុងដា (SONGDA) បន្តដំណើរកាត់ខាងក្រោម (ត្បូង) ប្រទេសជប៉ុន ទៅរកសមុទ្រលឿង ដោយពុំមានឥទ្ធិពលអ្វីផ្ទាល់ ដល់ប្រទេសកម្ពុជាទេ ។ ប៉ុន្តែស្របពេលជាមួយគ្នានេះ មានសម្ពាធទាបសកម្ម (ACTIVE LOW) មួយទៀត ដែលបានកើតឡើង នៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន អាចបង្កើនឥទ្ធិពល ទៅជាវិសម្ពាធ រួចដើរចូលមកក្នុងសមុទ្រចិនខាងត្បូង ទើបមានឥទ្ធិពលភ្លៀង និងខ្យល់ ដល់ប្រទេសកម្ពុជា។