ដោយ៖តារារិទ្ធ(ភ្នំពេញ)នាព្រឹកថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២២ នៅវិមានសន្តិភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជាបានអនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយ ដូ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រ ធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានចូលជួបសម្ដែងការគួរសមនិងពិភាក្សានៅលើទំនាក់ទំនងទ្វេភាគីក្នុងឱកាសខួបទី ៥៥ ឆ្នាំនៃទំ នាក់ទំនងការកសាងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា៖ជាបឋមសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរនិងស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ប្រតិភូដែលចាត់ទុកថាជាឱកាសដ៏ថ្លៃថ្លាមួយក្នុងការរួមចំណែកក្នុងការប្រារព្ធខួបទី ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរហើយការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងគ្រប់ជាន់ថ្នាក់របស់ប្រទេសទាំងពីរ កម្ពុជានិងវៀតណាមបានបង្ហាញពីទំនាក់ទំនងល្អប្រសើរនិងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងប្រទេសទាំងពីរជាបងប្អូនជាអ្នកជិតខាង។សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថាទស្សនកិច្ចនេះនឹងជួយ ពង្រឹងថែមទៀត នូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរបក្សទាំងពីរនិងរណសិរ្សទាំងពីរ ។

ជាការឆ្លើយតបលោក ដូ វ៉ាន់ជៀន បានសំដែងសេចក្ដីសប្បាយរីករាយដែលបានបំពេញទស្សនកិច្ចក្នុងឱកាសនេះដែលជាឱកាសល្អក្នុងការរឹតបន្តឹងទំនងរវាងប្រទេសទាំងពីររណសិរ្សនិងបក្សហើយដែលក្នុងឱកាសនោះលោកបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមពីប្រធានបក្សពីប្រធានាធិបតីពីនាយករដ្ឋមន្ត្រីវៀតណាមជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។លោកក៏បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រីសុំសម្ដេចមានសុខភាពល្អបរិបូណ៍ដើម្បី ដឹ កនាំប្រទេសកម្ពុជានឹងទទួលបានជោគជ័យដ៏ឧដុង្គឧត្តមថែមទៀតជាមួយគ្នានេះដែរលោកក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ កន្លងមកនេះដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជានឹងជូនពរឱ្យគណបក្សប្រជាជនកម្ពុជាទទួល បានជោគជ័យត្រចះត្រចង់ថែមទៀតនៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

លោក ដូ វ៉ាន់ជៀន បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងជារដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដដោយជោគជ័យដោយមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់និងពិភពលោកហើយទទួលបានលទ្ធផលការប្រសើរបានបើកប្រទេសឡើងវិញហើយនិងបានស្ដារសេដ្ឋកិច្ចឡើងវិញ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការពាំនាំការសួរសុខទុក្ខពីនាយករដ្ឋមន្រ្តីវៀតណាមនិងថ្នាក់ដឹកនាំប្រទេស វៀត ណាមដទៃទៀតចំពោះគណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាអរគុណចំពោះការអរគុណនិងអបអរសាទរក្នុងឱកាសការបោះឆ្នោតឃុំសង្កាត់កន្លង មកក៏ដូចជាការជូនពរសម្រាប់ជោគជ័យ នៃការបោះឆ្នោតនៅជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវមោទនភាពនៃការរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនៃប្រទេសយើងទាំងពីរវាងគណៈបក្សទាំង២ ក៏ដូចជា រណសិរ្សនៅក្នុងនោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា,គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងពីរភាគបីនៃរយៈពេលទំនាក់ទំនងការទូត ៥៥ឆ្នាំនេះដែល ទាំងនេះបង្ហាញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាភាគីវៀតណាមក្នុងការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់មានអរិយភាពឲ្យក្លាយទៅជាតំបន់ដែលមានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរបានទៅមករកគ្នាប្រក បរបររកស៊ីជាមួយ គ្នាដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច និងកំណើនពាណិជ្ជកម្ម បានកើនឡើងជាលំដាប់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងការពេញចិត្តចំពោះស្ថិរភាពនិងទំនាក់ទំនងប្រទេសទាំងពីរពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោ លព្រំដែនចំនួន ៨៤ ភាគរយ ហើយក្នុងជំនួបនេះបានឯកភាពគ្នានឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀតឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាពមានព្រំដែនស្ថេរភាពបង្កងលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នាបំពេញ ឱ្យគ្នាពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ នេះយើងប្រែក្លាយការលំបាកលំបិនទាំងអស់នេះឱ្យទៅជាសក្ដានុពលប្រើឲ្យអស់លទ្ធភាពដែលយើងមានដើ ម្បីពង្រីកនូវ ទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាភ្ញៀវបានរម្លឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្សរណសិរ្សទាំងពីរបានឆ្លងកាត់ជាមួយគ្នាបានជួយគ្នាទៅ វិញ ទៅមកពិសេសសម្ដេចរំលឹកពីដំណើរតស៊ូរបស់សម្ដេចនិងការជួយឧបត្ថម្ភរបស់មិត្តវៀតណាមក្នុងការជួយរំដោះប្រទេសកម្ពុជាហើយទប់ស្កាត់ការវិល ត្រឡប់ របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ។ នៅក្នុងឆ្នាំខាងមុខនេះឆ្នាំក្រោយនេះជាខួបទី ៤៥ ឆ្នាំនៃការបង្កើតកងទ័ពកម្ពុជាសម្ដេចតេ ជោនាយករដ្ឋ មន្ត្រីនិងក្រសួងពាក់ព័ន្ធនឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន ៤៩ ដែលនៅសេសសល់បានវិលត្រឡ ប់មកកាន់មាតុភូមិ កម្ពុជាវិញ ។

ក្នុងកិច្ចសន្ទនានេះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអរសាទរវៀតណាមដែលបានគ្រប់គ្រងបានល្អនូវការខ្លាំងរាលដាលជំងឺកូវីដរហូតមកដល់ពេលនេះការឆ្លងនៅប្រទេសវៀតណាមបានថយចុះគួរឱ្យកត់សម្គាល់ហើយសម្តេចតេជោក៏បានឆ្លៀតឱកាសនេះអបអរសាទរចំពោះប្រទេសវៀតណាមដែលបានចាត់តាំងរៀបចំកីឡាស៊ីហ្គេមបានល្អប្រសើរដែលផ្តល់ឱកាសឲ្យកម្ពុជាបានទទួលមេដៃបានច្រើនហើយនឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះ។

សម្ដេចតេជោបានសំដែងសេចក្ដីសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅពេលនេះគឺចំពេលដ៏ល្អដែលអាចឲ្យបំពេញការងារប្រាស្រ័យទាក់ទងបានយ៉ាងទូលំទូលាយ ៕