​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សត្វ​ខ្លា​មួយ​ក្បាល ដែល​ព្យាយាម​ធ្វើឱ្យ​ខ្លួន​វា​ត្រជាក់​ដោយ​ការ​ត្រាំ​ភក់ បាន​បណ្តាលឱ្យ​ពាក់កណ្តាល​ដងខ្លួន​វា​មើលមិនឃើញ​។​

​សត្វ​ខ្លា​បឹង​ហ្គាល់ (Bengal) បាន​ស្រោប​ពាក់កណ្តាល​ខ្លួន​របស់​វា​ជាមួយ​ភក់ ខណៈ​វា​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​វា​ត្រជាក់​ពី​អាកាសធាតុ​ក្តៅ ៤៥ អង្សា​សេ​ក្នុង​ខែ​នេះ​នៅក្នុង​ឧទ្យាន​ជាតិ​តា​ដូ​បា (Tadoba) រដ្ឋ​មហា​រ៉ា​ស្ត្រា (Maharashtra) របស់​ឥណ្ឌា​។​

​ខណៈ​រោម​ឆ្នូតៗ​របស់​ខ្លា​ជាធម្មតា​ជួយ​ក្នុងការ​ក្លែងបន្លំ ខ្លា​នេះ​បាន​ធ្វើ​ឱ្យ​ផ្នែក​ខាងក្រោយ​នៃ​ដងខ្លួន​វា​ហាក់ដូចជា​បាត់​មើលមិនឃើញ​។​គេ​បាន​ប្រទះ​ឃើញ​វា​លោត​ចូល​ក្នុង​ត្លុក​ភក់​ដ៏​ត្រជាក់ មុន​នឹង​ដើរ​ចូល​ទៅក្នុង​គុម្ពោត​ព្រៃ​។​

​ដើមឈើ​ត្រងោល​និង​ពណ៌​ត្នោត​នៅ​ជុំវិញ​ខ្លា​បាន​ធ្វើឱ្យ​វា​ហាក់​មាន​ខ្លួន​តែ​ពាក់កណ្តាល​ខាងមុខ​ប៉ុណ្ណោះ​។​

​អ្នក​ថតរូប​ឈ្មោះ ហា​សាល់ ម៉ាល់​វ៉ាន់កា (Harshal Malvankar) បាន​ប្រទះឃើញ​ខ្លា​ស្បែក​ពីរ​ស្រទាប់​ដ៏​គួរឱ្យ​អស់សំណើច​នេះ នៅ​ពេល​គាត់​ដើរ​មើល​តាម​ឧទ្យាន​ជាតិ​។​

​គាត់​បាន​និយាយថា “​វា​ក្ដៅ​ខ្លាំងណាស់ ហើយ​ខ្លា​បាន​ស្ប៉ា​ក្នុ​ងភក់​”​។​

​ពួក​វា​គឺជា​ខ្លាធំ​ជាងគេ​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​ជា​ខ្លា​មើលឃើញ​ទូទៅ​បំផុត​ផងដែរ បើទោះបីជា​ចំនួន​សត្វ​ខ្លា​នៅ​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ១០០ ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ​។​

​ខ្លា​បឹង​ហ្គាល់​គឺជា​ប្រភេ​ទខ្លា​មួយ​ក្នុងចំណោម​ប្រភេទ​ខ្លា​នៅ​សេសសល់​ចំនួន​ប្រាំ និង​មាន​ហានិភ័យ​នៃ​ការ​ផុត​ពូជ​ដោយសារតែ​ការកាប់​ព្រៃឈើ​និង​ការ​បរបាញ់​។​វា​អាច​ធំ​លូតលាស់​រហូតដល់​ប្រវែង ២,៧៥ ម៉ែត្រ​និង​ទម្ងន់ ២២៧ គីឡូក្រាម​៕

ខ្លា​បឹង​ហ្គាល់​អង្គុយ​ត្រាំភក់​បណ្តាលឱ្យ​ដងខ្លួន​ពាក់កណ្តាល​មើលទៅ​ដូច​បំបាំងកាយ