ធី សុវណ្ណ​ថា ប្រកាស​ប្ដឹង សាន ប៊ុនធឿន ប្រកាសថា​អត់​ខ្លាច

1250
ចែករម្លែក

(​ភ្នំពេញ​) ៖ កញ្ញា​ធី សុវណ្ណ​ថា បានប្រកាសថា នាង​សម្រេចចិត្ត​ប្តឹង​លោក សាន ប៊ុនធឿន​ប្រធាន​កាសែត​សម្លេង​អ្នកស្នេហាជាតិ​ដែល​បាន​Live ផ្ទាល់​ក្នុង​ផេ​ក​ផ្លូវការ​របស់លោក ដែល​លើកឡើង​ក្នុង​ពាក្យសម្ដី​មិន​សមរម្យ​លើ​រូបនាង​។​

តាមរយៈ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា​នេះ កញ្ញា​ធី សុវណ្ណ​ថា បាន​លើកឡើងថា ៖ “…​ខ្ញុំ​អធ្យាស្រ័យ​ឲ្យ​អ្នក អ្នក​កាន់តែ​មើលងាយ​ខ្ញុំ ការអត់ធ្មត់​របស់ខ្ញុំ ដល់​ដែន​កំណត់​ហើយ​ជួបគ្នា​សាលាដំបូង សាន្ត ប៊ុនធឿន​…”​។​

​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​នេះ​លោក សាន ប៊ុនធឿន​បានធ្វើការ​Live​ផ្ទាល់​ក្នុង​ផេ​ក​ផ្លូវការ​របស់លោក​ដោយបាន​និយាយ​ខ្លាំងៗ​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណ​ថា​។ នេះ​អាចជា​ហេតុផល​មួយ ដែល​ធ្វើឱ្យ​ធី សុវណ្ណ​ថា ក្តៅស្លឹកត្រជាក់​រហូត​ទ្រាំលែងបាន​។​

​ក្រោយ​កញ្ញា​ធី សុវណ្ណ​ថា​បង្ហោះ​សារ​បែបនេះ​លើ​គណនី​របស់ខ្លួន​មិនយូរប៉ុន្មាន លោក​សាន ប៊ុនធឿន​ក៏បាន​ធ្វើការ​Live​វីដេអូ​ឆ្លើយតប​វិញ​ភ្លាមៗ​ផងដែរ​។​

​ទោះជា​ប្រកាសថា​លោក​មិន​ខ្លាច​កញ្ញា ធី សុវណ្ណ​ថា មិន​ខ្លាច​តុលាការ ក៏​លោក​សាន ប៊ុនធឿន​ស្នើសុំ​អោយ​ទាំង​ធី សុវណ្ណ​ថា និង​តុលា​ការយក​ច្បាប់សារព័ត៌មាន​មក​អនុវត្ត គឺត្រូវធ្វើ​លិខិត​មកកាន់​អង្គភាព​សារព័ត៌មាន​ឬ​អ្នកកាសែត​ណា​ដែល​ខ្លួន​យល់ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នាំអោយ​ប៉ះពាល់​កិត្តិយស​ខ្លួន ។​

​ចុងក្រោយ​លោក​សាន ប៊ុនធឿន​ធានាថា​នឹង​លក់​ឡាន​និង​ទូរស័ព្ទ​សរុប​បាន​ជាង​៥​ពាន់​ដុល្លារ​ដើម្បី​សង​បើ​តុលាការ​កាត់​អោយ​លោក​ចាញ់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម