​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រោងឆ្អឹង​ដាយ​ណូ​ស័រ​បុរាណ​ដ៏​កម្រ​មួយ​ត្រូវ​បាន​លក់​នៅ​សហរដ្ឋ​អាម៉េរិក​ឱ្យទៅ​អ្នក​ទិញ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ក្នុងតម្លៃ​ត្រឹមតែ ៦ លាន​ដុល្លារ​។​

​វា​ត្រូវ​បាន​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន Sotheby’s និង​លក់​នៅឯ​ការដេញថ្លៃ​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា​។​

​ហ្វូ​ស៊ី​លដាយ​ណូស័​រហ្គោ​ហ្គោស័​ររ៉ា​ស​(Gorgosaurus) ដែល​ជា​សាច់ញាតិ​ឆ្ងាយ​របស់​ដាយ​ណូស័​រកាច​សាហាវ ចូ​រែន​ណូ​សូរ៉ាស រិក​(Tyrannosaurus Rex) ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ២០១៨​។​

​អ្នកទិញ​អនាមិក​នឹង​មាន​ឱកាស​ពិសេស​ក្នុង​ការផ្តល់​ឈ្មោះ​ហៅ​ក្រៅ​ទៅ​លើ​សត្វ​មំសាសី​មួយ​នេះ​។​

​ការលក់​នេះ​គឺជា​លើក​ទី​ពីរ​មិន​ធ្លាប់​មាន​នៃ​គ្រោងឆ្អឹង​ដាយ​ណូ​ស័​រដែល​ត្រូវបាន​ដាក់​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន Sotheby’s​។ ដាយ​ណូ​ស័រទី​មួយធីរិក​ស៍​( T-rex) ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Sue ត្រូវ​បាន​លក់​ទៅ​សារមន្ទីរ​ហ្វៀល (Field) នៃ​ក្រុង​ឈី​កា​ហ្គោ​ក្នុង​ឆ្នាំ ១៩៩៧ ក្នុងតម្លៃ ៨,៣៦ លាន​ដុល្លារ​។​

​ពីដំបូង​គ្រោងឆ្អឹង​ដាយ​ណូ​ស័រ Gorgosaurus ត្រូវ​គេ​រំពឹងថា​នឹង​ទាក់ទាញ​ការដេញថ្លៃ​រហូតដល់ ៨ លាន​ដុល្លារ​៕

គ្រោងឆ្អឹង​ដាយ​ណូ​ស័រ Gorgosaurus លក់​ដេញថ្លៃ​បាន ៦ លាន​ដុល្លារ