ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបជាមួយគណៈប្រតិភូមជ្ឈិមរ ណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយ ដុ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមបានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាព្រឹកថ្ងៃទី ២៩ ខែ កក្កដា ២០២២ បានប្រាប់ទៅភាគីវៀតណាមថា៖នៅឆ្នាំក្រោយសម្ដេច តេនិង ក្រសួងពាក់ព័ន្ធនិងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន៤៩រូបនៅក្នុងទឹកដីវៀតណាមឲ្យបានវិលត្រឡប់មកកាន់កម្ពុជាវិញ ។ នេះបើយោងតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។

សម្តេចតេជោនាយករដ្ឋបានមានប្រសាសន៍ថា៖ នៅឆ្នាំក្រោយនេះក្នុងឱកាសខួប ៤៥ឆ្នាំនៃការបង្កើតកងទ័ពកម្ពុជាសម្ដេចនឹងរៀបចំមាតុភូមិនិវត្តន៍នៃ អដ្ឋិធាតុយុទ្ធកម្ពុជាក្នុងសង្រ្គាមចំនួន ៤៩រូបនៅក្នុងទឹកដីវៀតណាម ឲ្យបានវិលត្រឡប់មកកាន់កម្ពុជាវិញ។

សម្ដេចតេជោ ហ៊ុន សែន និងភាគីវៀតណាម ក៏បានរំលឹកអំពីដំណើរឆ្លងកាត់ផ្លូវវែងឆ្ងាយដែលបក្សនិងរណសិរ្យទាំងពីរបានឆ្លងកាត់ជាមួយគ្នាជួយគ្នាទៅវិញទៅមក។សម្តេចក៏បានលើកពីដំណើរតស៊ូរបស់សម្ដេចនិងការជួយឧបត្ថម្ភរបស់វៀតណាមក្នុងការជួយរំដោះប្រទេសកម្ពុជាទប់ស្កាត់ការវិលត្រឡប់មកវិញរបស់ខ្មែរក្រហមនិងការជួយជាបន្តបន្ទាប់ ៕