ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​និង​ជា​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ​អនុសាខា លោក ព្រុំ សំខាន់ ប្រធានកិត្តិយស​អនុសាខា​បាន​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌រ​បស​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ អ្នកមាន​ជំងឺ​រ៉ាំ​រ៉ៃ ចំនួន​២០​គ្រួសារ រស់នៅ​សង្កាត់​ទន្លេបាសាក់​។​

​ក្នុងឱកាស​នោះ ថេ​ង សុ​ថុល លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​ជាពិសេស​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ទាំងអស់​ប្រកបដោយ​សេចក្តី​នឹករលឹក​។​

​ក្រោយពី​ផ្តល់​អំណោយ​រួច លោក​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន បាន​អញ្ជើញ​ទៅ​ទទួល​ទេយ្យទាន​សប្បុរសធម៌​ពី ព្រះ​បញ្ញា​សំវ យូរ ភួង ព្រះចៅអធិការ វត្ត​នួន​មណី​រាម ( ហៅ​វត្ត​ថា​ន់ )​។ ក្នុងឱកាស​នោះ ព្រះ​បញ្ញា​សំវ យូរ ភួង ព្រះចៅអធិការ​វត្ត បាន​មាន​ព្រះ​ថេរ​ដីកា​កោតសរសើរ គាំទ្រ និង​មានទឹក​ព្រះទ័យ​សោមនស្ស​រីករាយ ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កម្លាំង​មនុស្សធម៌ របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​៕​