ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២៤នៃគណៈកម្មាធិការប្រឹក្សាយោបល់ចម្រុះស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន (The Twenty Fourth Meeting of the ASEAN Trade Facilitation Joint Consultative Committee – 24th ATF-JCC) តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២៧ ដល់ ២៨ ខែ កក្កដា ឆ្នាំ ២០២២ ។