​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ មាន​កិច្ចប្រជុំ​ក្រុមការងារ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្រោម​អធិបតីភាព លោក ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​អនុគណៈកម្មការ​ក្រុមការងារ​ពី​ធី​ការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល និង​សិល្បៈ ។