​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ បើតាម​របាយការណ៍​មួយ​របស់​ក្រសួង​រ៉ែ និង ថាមពល​បាន​អះអាងថា នៅពេលនេះ កម្ពុជា​កំពុងតែ​សិក្សា​លើ​បុ​រេ​សមិទ្ធិ​លទ្ធភាព​ចំពោះ​គម្រោង​វា​រី​អគ្គិសនី​សេកុង​ក្រោម ។

​ប្រភព​ដដែល​បាន​បន្តថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​លើ​របាយការណ៍​ត្រូវបាន​រៀបចំ​កាលពី​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ដោយ​ការសិក្សា​នេះ បង្ហាញ​ដោយ លោក ប៊ុន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​។

​កិច្ចប្រជុំ​នេះ មាន​សមាសភាព​មន្ត្រី​ជំនាញ​ក្រសួង អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) និង​អគ្គិសនី​កម្ពុជា (EDC) ដើម្បី​ពិនិត្យ​លើ​របាយការណ៍​សិក្សា​ស្ថិតក្នុង​ខេត្តស្ទឹងត្រែង ដែល​សិក្សា​ដោយ​ក្រុមហ៊ុន China ( Cambodia) Rich International Co., Ltd.​។​.mara