គន្លឹះ​ងាយៗ ក្នុងការ​បំបាត់​ស្នាម​សង្វារ ដោយ​ខ្លួនឯង​

1191
ចែករម្លែក

​ការដែល​កើតជា​សង្វារ​លើ​ស្បែក អាច​បញ្ជាក់ថា ស្បែក​របស់​អ្នក​បាន​បាត់បង់​សារធាតុ​យឺត​ធម្មជាតិ​ច្រើនណាស់​ហើយ​។ ជាមួយនឹង​ប្រទាល​ក​ន្ទួ​យ​ក្រពើ វា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​ការ​រហែក​ស្បែក​តិចតួច ដូច្នេះ​វា​ក៏​អាច​ប្រើ​ជា​ដំណោះស្រាយ​ក្នុងការ​បង្កើន​ភាពយឺត​របស់​ស្បែក​ឡើងវិញ​បានដែរ​។ ចូរ​កាត់​ស្លឹក​ប្រទាល​កន្ទុយក្រពើ​នេះ ហើយ​ចិត​សម្បក​វា​ចោល​ឲ្យ​អស់ រួច​ច្របាច់​យកតែ​ទឹក​វា​មក​ម៉ាស្សា​លើ​កន្លែង​ដែលមាន​សង្វារ​នោះ​ជា​រៀងរាល់ថ្ងៃ​។​

​និយាយ​ដល់​ស៊ុត​ផ្នែក​សៗ គឺ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ណាស់ ហើយ​វា​ក៏មាន​ប្រយោជន៍​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្វារ​ដែរ​។ ដូច្នេះ ចូរ​យក​ស៊ុត​ពី​គ្រាប់ គោះ​យកតែ​ផ្នែក​សៗ ហើយ​យក​វា​ទៅ​លាប​លើ​កន្លែង​ដែលមាន​សង្វារ​។ នៅពេល​លាប​វា​ស្ងួត​ហើយ ចូរ​លាង​វា​ចេញ ហើយ​អ្នក​ក៏​អាច​លាបប្រេង​អូ​លីវ​បន្ថែម​បាន​ផងដែរ ៕ ប្រភព​: www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម