ដោយ: ចាន់តូ / ភ្នំពេញ: ជនសង្ស័យ ឆក់យ៉ាងសកម្មចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំនុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២២ នេះ។
ជនសង្ស័យទាំង៨នាក់ ១-ឈ្មោះ ខូយ ភារៈ ហៅ ង៉ោល ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ អ៊ាន ដាវ៉ាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ៣-ឈ្មោះ នី ចំណាន ហៅ ណាក់ ភេទ ប្រុស អាយុ ១៨ឆ្នាំ,៤-ឈ្មោះ នឿន ថានុ ហៅ ឌូ ភេទ ប្រុស អាយុ ១៨ឆ្នាំ,៥-ឈ្មោះ យ៉ត ម៉ី ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ៦-ឈ្មោះ ម៉ន លី ភេទ ប្រុស អាយុ ១៨ ឆ្នាំ, ៧-ឈ្មោះ រី អ៊ូជី ភេទ ប្រុស អាយុ ១៨ ឆ្នាំ និង៨-ឈ្មោះ វេន សភត្រា ភេទ ប្រុស អាយុ ១៨ ឆ្នាំ។
តាមលោកវរៈសេនីយ៍ ឯកប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថាជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នៅចំណុចហាងលក់ស្រាក្រឡុក ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយ ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមកចំនួន ០៦ ករណីផ្សេងគ្នា។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាងបានម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០២ គ្រឿង និងភស្តុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០១ គ្រឿង។ បន្ទាប់ ពី ឃាត់ខ្លួន សមត្ថកិច្ចក៍បានកសាងសំនុំរឿង បញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់នៅពេលនេះ៕