​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រង្វាន់​ឆ្នោត ១,១ ពាន់​លាន​ដុល្លារ​នឹង​លេចឡើង​នៅ​យប់​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា​នេះ ខណៈ​លេខ​នឹង​ត្រូវ​ចាប់​សម្រាប់​ឆ្នោត Mega Millions​។​

​ឆ្នោត​រង្វាន់​ធំ​នេះ​គឺជា​រង្វាន់​ធំ​ទី​បី​របស់​សហរដ្ឋ​អាម៉េរិក ហើយ​ជា​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​ចំនួន ២៩ លើ​ក​ជាប់​គ្នា​ដោយ​គ្មាន​នរណា​ម្នាក់​មាន​លេខ​ត្រូវ​គ្នា​នឹង​លេខ​ទាំង ៦ ខ្ទង់រ​បស់ឆ្នោត​នេះ​។​លើក​ចុង​​ក្រោយ​ដែល​មាន​មនុស្ស​ឈ្នះឆ្នោត Mega Millions​គឺ​នៅ​ថ្ងៃទី ១៥ ខែ​មេសា​។​

​មុន​ពេល​ប្រញាប់ប្រញាល់​ចំណាយ ២ ដុល្លារ​លើ​ឆ្នោត​មួយ​សន្លឹក សូម​ចងចាំ​ថា ឳ​កាស​នៃ​ការ​ឈ្នះឆ្នោត Mega Millions នេះ​គឺ​មាន​ត្រឹម ១ ក្នុង ៣០២,៥ លាន​ប៉ុណ្ណោះ​។​

​រង្វាន់ ១,១ ពាន់​លាន​ដុល្លារ​គឺ​សម្រាប់​អ្នក​លេងឆ្នោត ដែល​នឹង​ទទួលយក​លុយ​ឈ្នះ​របស់​ពួកគេ​តាមរយៈ​ការបង់ប្រាក់​បណ្តាក់​ឱ្យ​ប្រចាំ​ឆ្នាំ​ក្នុង​អំឡុង​រយៈពេល ២៩ ឆ្នាំ​។​តែ​កន្លងមក អ្នកឈ្នះ​ស្ទើរតែ​ទាំង​​អស់​សុខចិត្ត​ទទួល​យក​ជម្រើស​ដក​សាច់​ប្រាក់សុទ្ធ​ទាំង​ដុល ហើយ​សម្រាប់​ការ​ចាប់ឆ្នោត​ថ្ងៃ​សុក្រ​នេះ ការដក​យក​លុយ​សុទ្ធ​ភ្លាមៗ​គឺ​បាន​ចំនួន ៦៤៨,២ លាន​ដុល្លារ​។​

​ប្រសិនបើ​គ្មាន​នរណា​ឈ្នះ​រង្វាន់​ធំ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ទេ រង្វាន់​នឹង​កើនឡើង​កាន់តែ​ធំ នៅមុន​ការចាប់​ឆ្នោត​បន្ទាប់​នៅ​យប់​ថ្ងៃ​អង្គារ​ក្រោយ​៕

រង្វាន់​កើនឡើង​១,១​ពាន់​លាន​ដុល្លារ​នៅ​មុន​ការ​ចាប់ឆ្នោត Mega Millions នៅ​យប់​ថ្ងៃ​សុក្រ​នេះ​នៅ​អាម៉េរិក។អ្នកឈ្នះពិតជាមហាសំណាងមេន