​ភ្នំពេញ​៖​ចាប់តាំងពី​ដើមខែ​ឧសភា ឆ្នាំ ២០២២ អង្គការ​សុខភាព​ពិភពលោក (WHO) ទទួលបាន​ការរាយការណ៍​អំពី​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជាង ១៦,០០០ ករណី​នៅក្នុង​ប្រទេស​និង​តំបន់​ចំនួន ៧៥​។ ជំងឺ​នេះ បានចាប់ផ្ដើម​ឆ្លង​នៅក្នុង​ប្រទេស​ជាច្រើន​ដែល​មិន​ធ្លាប់​រាយការណ៍​ពី​ជំងឺ​អុត​ស្វា​ពីមុន ពិសេស​សហភាព​អឺរ៉ុប​បាន​ក្លាយជា​ប្រទេស​ដែល​ឆ្លង​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​។​

​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ដំបូង​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា ដែល WHO កំពុងធ្វើការ​អង្កេត​មិនមាន​ទំនាក់ទំនង​នឹង​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ឆ្លង​នោះទេ​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា គឺ​ឆ្លង​ទៅលើ​បុរស អ្នក​ស្រលាញ់​ភេទ​ដូចគ្នា (​បុរស​រួមភេទ​ជាមួយ​បុរស​) នៅតាម​តំបន់​ទីជនបទ និង​កន្លែង​ដែល​មាន​ការប្រមូល​ផ្ដុំគ្នា​ច្រើន​។​

WHO និង​ដៃគូ​សហការ បាន​នឹង​កំពុងធ្វើការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​ការឆ្លង​នៃ​ជំងឺ​អុត​ស្វា​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ការពារ​ការរីក​រាលដាល​នៅពេល​អនាគត​។ WHO បាន​កត់សម្គាល់ថា វា​មិន​កំណត់​ទាល់តែ​បុរស​រួមភេទ​ជាមួយ​បុរស​ទើប​ឆ្លង​ជំងឺ​អុត​ស្វា​នោះទេ ពោលគឺ​ឲ្យ​តែ​អ្នក​ដែល​បាន​ប៉ះពាល​ជាមួយ​អ្នកជំងឺ គឺ​មាន​ហានិភ័យ​នៃ​ការឆ្លង​។ ដូច្នេះ​ការយល់ដឹង​អំពី​ជំងឺ​អុត​ស្វា​ដូចជា របៀប​ឆ្លង និង វិធីសាស្ត្រ​ការពារ​ខ្លួនឯង វា​នឹង​ជួយ​ធានាថា ចំនួន​អ្នក​ឆ្លង​មាន​កម្រិត​ទាប និង​ជួយ​បញ្ឈប់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​

​កាលពី​ថ្ងៃទី ២៣ ខែកក្កដា WHO បានប្រកាសថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​អុត​ស្វា​នៅក្នុង​ប្រទេស​ជាច្រើន​បានក្លាយ​ជា «​ការព្រួយបារម្ភ​ពី​ភាពអាសន្ន​សុខភាព​សាធារណៈ​របស់​អន្តរជាតិ​»​។ ជំងឺ​នេះបាន​ឆ្លង​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​សហភាព​អឺរ៉ុបនិង​បាន​បង្ក​ជា​ហានិភ័យ​មធ្យម​របស់​ប្រទេស​និង​តំបន់​ផ្សេងៗ​ទៀត​នៅលើ​ពិភព​លោក​។ WHOក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា ទោះបីជា​ហានិភ័យ​នៃ​ការឆ្លង​បច្ចុប្បន្ន​ទាប​ក៏ដោយ ក៏​វា​ច្បាស់​ណាស់​ថា ជា​ហានិភ័យ​របស់​អន្តរជាតិ​នាពេលខាងមុខ​។​

​ដោយឡែក​នៅក្នុង​តំបន់​អាស៊ាន ប្រទេស​ថៃ​ក៏​ត្រូវបាន​រាយការណ៍​ពី​វត្តមាន​ជំងឺ​អុត​ស្វា​ដែរ​។ ខណៈ​ប្រទេស​កម្ពុជា កាលពី​ពីរ​ឆ្នាំមុន មាន​ពលរដ្ឋ​មួយក្រុម​នៅ​ភ្នំពេញ បានធ្វើការ​ជួបជុំគ្នា​ដើម្បី​ធ្វើ​យុទ្ធនាការ ក្រោម​ប្រធានបទ «​ឲ្យ​តម្លៃ​ជីវិត​និង​សុខភាព និង​ប្រឆាំង​ការស្រាវជ្រាវ​ជីវសាស្ត្រ​» កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។ ពួកគេ​ក៏បាន​ជូនពរ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ឲ្យ​ឆាប់​ជាសះស្បើយ ហើយ​សង្ឃឹមថា​«​ការស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ​នឹងត្រូវ​បញ្ឈប់​សម្រាប់​អនាគត​របស់​មនុស្សជាតិ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​របស់​ចិ​ន​។ ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុងការ​ជួបជុំ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​មកពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​។​ពួកគេ​បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាមរយៈ​កម្មវិធី​បណ្ដាញ​សង្គម​មួយចំនួន ដើម្បី​ចូលរួម​ក្នុងការ​ជួបជុំ​ថ្ងៃនោះ។

​នៅក្នុង​ការជួប​ជុំនោះ តំណាង​ម្នា​ក់បាន​អាន​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩៖ នៅ​ឆ្នាំ ២០២០ ជំងឺ​កូ​វីដ​១៩​បាន​រីក​រាលដាល​ពាសពេញ​ពិភព​លោក​ទាំងមូល ដែល​បាន​បំផ្លាញ​អាយុជីវិត​របស់​ប្រជាជន សេដ្ឋកិច្ច​ប្រទេស​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ប្រជាជន​រាប់ពាន់​គ្រួសារ​រង​ទុក្ខលំបាក ហើយ​រាប់ពាន់​គ្រួសារ​ទៀត បាន​បាត់​បង់​ការងារ និង​ពុំ​អា​ចរក​ការងារ​ថ្មី​បាន​។ ជា​រៀងរាល់ថ្ងៃ យើង​បាន​មើលឃើញ​តួលេខ​នៃ​អ្នក​វិជ្ជមាន និង​សង្ស័យ​វិជ្ជមាន​កូ​វីដ​១៩​បាន​កើនឡើង​។​យើង​បាន​ស្ដាប់លឺ​រាល់ថ្ងៃ​នូវ​សម្លេង​សោកសៅ​របស់​សាច់ញាតិ និង​មិត្ត​ភ័​ក្រ ដែល​បាន​បាត់បង់​ជីវិត​។ បន្ទាប់ពី​កូ​វីដ​១៩ បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង ជំងឺ​គ្រុន​ឈី​ក (Chikungunya) ក៏ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ខែកក្កដា​។ បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​១ ខែសីហា ខេត្ត​ចំនួន​១២ បាន​រកឃើញ​ជំងឺ​គ្រុន​ឈី​ក (Chikungunya) និង​មាន​មនុស្ស​សរុប​ចំនួន​ជាង ១០០០ នាក់​បាន​ឆ្លង​។ ថ្ងៃនេះ​យើង​បានមក​ដល់ទី​នេះ មិនមែន​ដើម្បី​រៀបរាប់​ពី​ទុក្ខលំបាក​ដែល​យើង​បាន​ជួបប្រទះ​នៅក្នុង​ឆ្នាំនេះ​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ទាំងអស់គ្នា​បានឃើញ​ពី​ការពិត​នូវ​អ្វីដែល​ខ្ញុំ​បាន​ជួប ហើយ​ខ្ញុំ​នឹង​បន្ត​រំលឹក​អំពី​គ្រោះថ្នាក់​នេះ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា បញ្ឈប់​ការគំរាមកំហែង​ដែល​ប្រៀបដូចជា​ដាវ​ភ្ជុង​នៅលើ​ក្បាល​របស់​យើង​នេះ​។

​វ៉េបសាយ sohu.com​ របស់ចិនបាននិយាយថារដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្កើត​មន្ទីរពិសោធន៍​ជាង ២០០ កន្លែង​ក្នុងប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ មន្ទីរពិសោធន៍​ទាំងនេះ​មាន​ទីតាំងនៅ​លោកខាងលិច អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង អាហ្វ្រិក និង​កន្លែង​ផ្សេងៗ​ទៀត​។ មន្ទីរពិសោធន៍​ទាំងនេះ ធ្វើការ​ស្រាវជ្រាវ​ជាសម្ងាត់​នូវ​វីរុស និង​បាក់តេរី ហើយ​មិនដែល​ផ្សព្វផ្សាយ​គម្រោង​ស្រាវជ្រាវ​របស់​ពួកគេ​ជា​សាធារណៈ​ឡើយ​។ នៅក្នុង​ទីក្រុង​ភ្នំពេញ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​កងទ័ពជើងទឹក​(NAMRU- 2) ត្រូវបាន​បង្កើតឡើង​ជិត​២០​ឆ្នាំ​។ ខណៈ​អ្នកជំនាញ​របស់​យើង​នៅ​បន្ត​ស៊ើបអង្កេត​ប្រភព​នៃ​វីរុស​ចម្លង​នេះ​។ យើង​បាន​រកឃើញថា​ជំងឺ​ចម្លង​គ្រុន​ឈី​ក (Chikungunya) ស្ថិតនៅក្រោម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​របស់​អាមេរិក​។ តែ​បន្ទាប់ពី​មានការ​ផ្ទុះ​រោគរាតត្បាត​មួយ​ហើយ ក៏មាន​ផ្ទុះ​រោគរាតត្បាត​មួយទៀត មិត្ត​ភ័​ក្ត​ទាំងអស់គ្នា មិន​ថា​ឬ​សគល់​នៃ​ការរីក​រាលដាល​យ៉ាងណា​នោះទេ ការពិសោធន៍​វិ​ជ្ជ​សាស្ត្រ​ដែល​ធ្វើឡើង​នៅ​ខាងក្រៅ​ទិដ្ឋភាព​សាធារណៈ​នឹងធ្វើ​ឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ជៀស​មិន​រួច​។​

​ដោយ​ផ្អែកលើ​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌ និង​សិទ្ធិមនុស្ស ជាមួយនឹង​ការពិចារណា​លើ​អនាគត​របស់​មនុស្សជាតិ យើង​បានចេញ​សេចក្ដីអំពាវនាវ​ដំបូង​របស់​យើង​៖ ដើម្បី​អនាគត​របស់​មនុស្សជាតិ ដើម្បី​សុវត្ថិភាព​ស្មើគ្នា​របស់​ប្រជាជន អធិបតេយ្យភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រទេស យើង​សូម​ប្រឆាំងនឹង​ការស្រាវជ្រាវ​លើ​អាវុធ​ជីវសាស្ត្រ ហើយ​សំណើ​ដ៏​មុតមាំ​របស់​យើង​សម្រាប់​ស្ថានទូត​អាមេរិក​ក្នុងការ​បង្ហាញ​គម្រោង​ស្រាវជ្រាវ​ដល់​សាធារណជន​កម្ពុជា យើង​ស្នើសុំ​យ៉ាង​ដាច់អហង្ការ​ដល់​សហរ​ដ្ឋ​អាមេរិក ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​គម្រោង​ស្រាវជ្រាវ​ជីវសាស្ត្រ​នៅ​កម្ពុជា ហើយ​ស្នើសុំ​ឲ្យ​បិទ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវសាស្ត្រ​(NAMRU- 2)​នេះ​។​

វ៉េបសាយដដែលនេះបានឱ្យដឹងថា៖​អ្នកចូលរួម​ម្នាក់​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា ទោះបីជា​កម្ពុជា​បាន​គ្រប់គ្រង​លើ​រោគរាតត្បាត​ក៏ដោយ ក៏​ជំងឺឆ្លង​ថ្មី​នេះ​បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏​សោកសៅ​មួយ​។​យើង​បាន​រៀន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​ជាច្រើន​ស្ដីពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​លេច​ចេញពី​មន្ទីរពិសោធន៍​របស់​អា​មេ​រិ​ក​។ យើង​សង្ឃឹមថា ប្រទេស​​ដែលមាន​ឈ្មោះថា​ជា​ប្រទេស​ធំជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ អាច​បញ្ឈប់​ការស្រាវជ្រាវ​អាវុធ​ជីវសាស្ត្រ ដើម្បី​សុខភាព​ប្រជាជន​ពិភពលោក​៕Ph